ទាំងក្នុងជីវិតខាងសាច់ឈាម និងខាងវិញ្ញាណរបស់យើង តែងតែមានការល្បងល និងឧបសគ្គជាច្រើន។ កាលពីអតីតកាល ពេលជនជាតិអ៊ីស្រាអែលប្រឈមមុខនឹងការល្បងលដ៏ធំ គឺទីរហោស្ថានដែលគ្មានទឹក គ្មានអាហារ និងស្រុកកាណានដែលមានមនុស្សមានមាឌធំសម្បើមរស់នៅ នោះយ៉ូស្វេ និងកាលែប បានដាក់ក្ដីសង្ឃឹមលើព្រះតែប៉ុណ្ណោះ។ ដូចជាពួកគាត់ដែរ យើងត្រូវការសេចក្តីជំនឿ ក្នុងការមើលឃើញទ្វារនៃក្តីសង្ឃឹម ដែលព្រះបានបើកសម្រាប់យើង ក្នុងពេលមានការលំបាក។
ដូចជាតាមរយៈការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ ព្រះបានបើកទ្វារនៃក្តីសង្ឃឹមចំពោះនគរស្ថានសួគ៌ សម្រាប់ពួកបរិសុទ្ធព្រះវិហារដើម ដែលអស់សង្ឃឹម ដោយសារការឆ្កាងរបស់ព្រះយេស៊ូវ ហើយដូចដែលព្រះយេស៊ូវបានបង្ហាញដល់ពេត្រុស ដែលបានខំប្រឹងនេសាទពេញមួយយប់តែមិនបានអ្វីសោះ នូវអព្ភូតហេតុដែលកើតឡើង ពេលធ្វើតាមព្រះបន្ទូលរបស់ទ្រង់ សព្វថ្ងៃនេះ ក៏ដូចគ្នាដែរ ព្រះបន្ទូលរបស់ព្រះអាន់សាំងហុង ដែលថា "ដំណឹងល្អនឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកិយ" នឹងបំពេញយ៉ាងប្រាកដ។
ឱព្រះយេហូវ៉ាអើយ សូមឱ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឱ្យទូលបង្គំបានដឹងជាមានជីវិតស្រួយអម្បាលម៉ានទៅ … ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ ទំនុកតម្កើង ៣៩:៤-៧
តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត ម៉ាថាយ ២៤:១៣-១៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន