យ៉ូស្វេ និងកាលែប មានជំនឿយ៉ាងមុតមាំលើសេចក្ដីសន្យារបស់ព្រះ។
ទោះមានមនុស្សមានមាឌធំនៅស្រុកកាណាន ដែលព្រះបានសន្យានោះក៏ដោយ ក៏យ៉ូស្វេ និងកាលែប បានជឿយ៉ាងប្រាកដថា ព្រះប្រាកដជានឹងប្រទានឱ្យពួកគាត់។
ដូចជាកាលែប ដែលមិនស្ទាក់ស្ទើរក្នុងការទៅដណ្ដើមយកទឹកដីសន្យា ទោះនៅអាយុ៨៥ឆ្នាំក៏ដោយ នៅជំនាន់នេះ យើងក៏គួរតែសង្ឃឹមដល់ស្ថានសួគ៌ ដោយសេចក្តីជំនឿដូចគ្នានឹងយ៉ូស្វេ និងកាលែបដែរ។
ដូចជាព្រះគង់ជាមួយយ៉ូស្វេ និងកាលែប ពេញមួយការធ្វើដំណើរទៅកាណាន សព្វថ្ងៃនេះ យើងអាចមានអារម្មណ៍ថា ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា តែងតែបើកផ្លូវឱ្យដំណឹងល្អនៃពួកជំនុំនៃព្រះ ផ្សព្វផ្សាយទូទាំងពិភពលោក យ៉ាងឆាប់រហ័ស។
ពិតប្រាកដជាឯងរាល់គ្នានឹងមិនបានចូលទៅក្នុងស្រុកនោះ ដែលអញបានស្បថថា នឹងឱ្យឯងរាល់គ្នាអាស្រ័យនៅនោះឡើយ ចូលបានតែកាលែប ជាកូនយេភូនេ និងយ៉ូស្វេ ជាកូននុនប៉ុណ្ណោះ
ជនគណនា ១៤:៣០
រីឯក្រោយដែលម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេកូននុន ជាអ្នកជំនិតរបស់លោកថា
ចូរឱ្យមានកំឡាំងនឹងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឱ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឱ្យដល់ពួកឰយុកោគេ
ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង
យ៉ូស្វេ ១:១-៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន