មូលហេតុដែលមនុស្សជាតិ គួរតែកោតខ្លាចព្រះ ហើយរស់នៅក្នុងជីវិតសុចរិត តាមសេចក្ដីបង្រៀនរបស់ព្រះ នោះគឺដើម្បីឱ្យយើងអាចរស់នៅក្នុងជីវិតដ៏សប្បាយរីករាយអស់កល្ប នៅក្នុងនគរស្ថានសួគ៌ ដែលព្រះបានសន្យា។
ដូច្នេះហើយ ទើបសាវកប៉ុល បាននិយាយថា គាត់បានរត់តម្រង់ទៅឯទីនៃសេចក្ដីជំនឿ គឺជា សេចក្ដីសង្គ្រោះដល់ព្រលឹង។
ដើម្បីដឹកនាំយើងទៅកាន់សេចក្ដីសង្គ្រោះដល់ព្រលឹង ដែលជាគោលបំណងនៃសេចក្ដីជំនឿរបស់យើង ព្រះអាន់សាំងហុងបានយាងមកផែនដីនេះ ជាលើកទី២នៅក្នុងសាច់ឈាម ហើយស្ដារឡើងវិញនូវបុណ្យរំលងសញ្ញាថ្មី ដែលបានលុបបំបាត់ក្នុងគ.ស. ឆ្នាំ៣២៥។
ដោយធ្វើតាមសេចក្ដីបង្រៀនថា ដោយគ្មានបុណ្យរំលង ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ មិនអាចគង់នៅជាមួយយើងបានឡើយ នោះសមាជិកពួកជំនុំនៃព្រះទូទាំងពិភពលោក រក្សាបុណ្យរំលង យ៉ាងបរិសុទ្ធ។
ដើម្បីឱ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ និងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង ពេត្រុសទី១ ១:៧-៩
នេះហើយជាសេចក្ដីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ យ៉ូហានទី១ ៥:១១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន