ពេលជនជាតិអ៊ីស្រាអែលបានរួចពីភាពជាទាសករនៅស្រុកអេស៊ីព្ទ ពេលចូលទៅស្រុកកាណានជាទឹកដីសន្យា ពេលស្ដេចយ៉ូសៀស និងស្ដេចហេសេគា ដែលថ្វាយបង្គំរូបព្រះបានវិលមកឯព្រះវិញ ហើយសូម្បីតែពេលជនជាតិអ៊ីស្រាអែល ត្រូវបានរំដោះពីការជាប់ជាឈ្លើយក៏ដោយ ស្នូលកណ្ដាលនៃរឿងទាំងអស់នោះ គឺជាបុណ្យរំលង។
ដូចនៅជំនាន់នោះដែរ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់ព្រះ កំពុងលាតត្រដាងតាមរយៈ បុណ្យរំលង នៅសព្វថ្ងៃនេះ។
កាលពី២០០០ឆ្នាំមុន បុណ្យរំលងសញ្ញាថ្មី ដែលព្រះយេស៊ូវមានព្រះទ័យចង់រក្សាជាមួយពួកសិស្សរបស់ទ្រង់ ត្រូវបានលុបបំបាត់ចោលនៅគ.ស. ឆ្នាំ៣២៥ ដោយសារតែការឃុបឃិតរវាងសាសនា និងនយោបាយ ហើយបានបាត់ទៅក្នុងភាពងងឹត។ ប៉ុន្តែ ដូចដែលមានទំនាយ ព្រះអាន់សាំងហុងបានយាងមក ហើយផ្តួចផ្តើមកិច្ចការនៃសេចក្ដីសង្គ្រោះ តាមរយៈបុណ្យរំលង។
ទ្រង់មានបន្ទូលថា មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត
លូកា ២២:១៥
នៅថ្ងៃដំបូងក្នុងបុណ្យនំបុ័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឱ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា
ទ្រង់ឆ្លើយថា ឱ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំនៅផ្ទះអ្នក
ម៉ាថាយ ២៦:១៧-១៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន