ដើម្បីមើលរបស់តូចៗ ដែលមើលនឹងភ្នែកមិនឃើញ
យើងត្រូវតែប្រើមីក្រូទស្សន៍។
ដូចគ្នាដែរ ដើម្បីយល់ដឹងពីបញ្ហាខាងវិញ្ញាណ
យើងត្រូវតែមើលពិភពខាងវិញ្ញាណ តាមរយៈព្រះគម្ពីរ។
ព្រះគម្ពីរមានទំនាយថា នៅជាន់ក្រោយ
ជនជាតិទាំងឡាយនឹងឡើងទៅស៊ីយ៉ូនជាហូរហែរ។
ស៊ីយ៉ូនជាកន្លែងដែលព្រះគង់នៅ ហើយត្រួតត្រា។
នៅស៊ីយ៉ូនជាកន្លែងរក្សាបុណ្យទាំង៧ ក្នុង៣ដំណាក់កាលនៃសញ្ញាថ្មី
ដែលមានសន្យាការផ្តាច់បាប។
(បុណ្យរំលង បុណ្យនំប៉័ងឥតដំបែ បុណ្យមានព្រះជន្មរស់ឡើងវិញ
បុណ្យថ្ងៃទី៥០ បុណ្យផ្លុំត្រែរំឭក ថ្ងៃឲ្យបានធួននឹងបាប បុណ្យបារាំ)
ចូរពិនិត្យមើលក្រុងស៊ីយ៉ូន គឺជាកន្លែងដែលធ្លាប់ធ្វើបុណ្យ … គឺព្រះយេហូវ៉ា ទ្រង់នឹងគង់ជាមួយនឹងយើងរាល់គ្នានៅទីនោះ … ព្រះទ្រង់នឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជនផង អេសាយ ៣៣:២០-២៤
ព្រះវិហារដើម ដែលបានកាន់តាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ
សព្វថ្ងៃនេះ បានបែកជានិកាយរាប់រយប្រភេទ ហើយក្នុងចំណោមនោះ
ព្រះវិហារ ដែលមានរក្សាបុណ្យរបស់ព្រះ គឺមានតែពួកជំនុំនៃព្រះប៉ុណ្ណោះ។
ការស្គាល់ស៊ីយ៉ូន និងនៅស៊ីយ៉ូន មានន័យថា ទទួលបានការធានាពីសេចក្តីសង្គ្រោះហើយ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន