ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ ព្រះបានបើកសម្តែងពីអំណាចនៃបុណ្យរំលងជាមុន ហើយបានប្រកាសពីបុណ្យរំលង តាមរយៈក្រឹត្យវិន័យរបស់ម៉ូសេ ដោយបង្គាប់ឱ្យរក្សាបុណ្យរំលង ដល់មនុស្សជំនាន់ក្រោយ តាមពេលវេលាកំណត់។
ក្រោយមក រាស្ដ្ររបស់ព្រះ បានទទួលការសរសើរ និងការពារពីសេចក្តីវេទនា បន្ទាប់ពីរក្សាបុណ្យរំលង ហើយព្រះយេស៊ូវក៏បានរក្សាបុណ្យរំលងជាមួយនឹងពួកសិស្សរបស់ទ្រង់ ដោយប្រទានព្រះពរនៃជីវិតអស់កល្បដល់ពួកគេដែរ។
ចាប់តាំងពីបុណ្យរំលងត្រូវបានលុបបំបាត់នៅ គ.ស. ឆ្នាំ៣២៥ មក ព្រះវិហារទាំងអស់ បាននឹងកំពុងរក្សាទំនៀមទម្លាប់របស់សាសន៍ដទៃ។
ទោះយ៉ាងណា សមាជិកពួកជំនុំនៃព្រះ បានយល់ដឹងពីសារៈសំខាន់នៃបុណ្យរំលង ដែលព្រះបានបង្គាប់ឱ្យរាស្ដ្ររបស់ទ្រង់រក្សា នៅជំនាន់ចុងក្រោយនេះ តាមរយៈសេចក្តីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា ហើយរក្សាបុណ្យរំលង។
ស្តេចទ្រង់បង្គាប់ដល់បណ្តាជនទាំងឡាយថា ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដូចជាបានចែងទុកមកក្នុងគម្ពីរសញ្ញានេះចុះ
នៅមុនទ្រង់ នោះគ្មានស្តេចណាឱ្យដូចទ្រង់ ដែលបានត្រឡប់មកឯព្រះយេហូវ៉ា ឱ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំង តាមគ្រប់ទាំងក្រិត្យវិន័យរបស់លោកម៉ូសេឡើយ ហើយកាលក្រោយទ្រង់មក ក៏មិនដែលកើតមានដែរ
ពង្សាវតារក្សត្រទី២ ២៣:២១-២៥
ទ្រង់ឆ្លើយថា ឱ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំនៅផ្ទះអ្នក
ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង
ម៉ាថាយ ២៦:១៨-១៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន