អ័ប្រាហាំបានថ្វាយដង្វាយមួយភាគក្នុងដប់ដល់ម៉ិលគីស្សាដែក ដែលបានប្រទាន
ព្រះពរដល់គាត់ដោយនំប៉័ង និងស្រាទំពាំងបាយជូរ។ ដាវីឌបានទាយទុកជាមុនថា
«សង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» គឺជាព្រះ។
សាវកប៉ុលបានធ្វើបន្ទាល់អំពីព្រះគ្រីស្ទលើកទី២ ដែលនឹងយាងមកនៅជំនាន់
ព្រះវិញ្ញាណបរិសុទ្ធ សម្រាប់សេចក្តីសង្គ្រោះរបស់មនុស្សជាតិថា
"លោកម៉ិលគីស្សាដែក គ្មានមាតាបិតា គ្មានពង្សាវតារ"។
លោកម៉ិលគីស្សាដែកនៃសញ្ញាចាស់ បានប្រទានព្រះពរខាងសាច់ឈាមដល់អ័ប្រាហាំ
ដោយនំប៉័ង និងស្រាទំពាំងបាយជូរ ហើយព្រះយេស៊ូវវិញ បានប្រទានព្រះពរ
នៃការផ្តាច់បាប និងជីវិតអស់កល្ប ដោយនំប៉័ង និងស្រាទំពាំងបាយជូរ
នៃបុណ្យរំលង។ ចំណែកព្រះអាន់សាំងហុងវិញ ទ្រង់បានតាំងបុណ្យរំលង
សញ្ញាថ្មី ឡើងវិញ ដែលត្រូវបានលុបបំបាត់ចោលអស់១៦០០ឆ្នាំ ហើយបាន
ធ្វើបន្ទាល់ថា ទ្រង់គឺជាព្រះ ដែលបានយាងមកតាមរបៀបលោកម៉ិលគីស្សាដែក។
កាលគាត់បានត្រឡប់មកពីវាយកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយនឹងទ្រង់វិញហើយ … ម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង និងស្រាទំពាំងបាយជូរមក … រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់
[លោកុប្បត្តិ ១៤:១៧-២០]
ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង … ព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ … រួចទ្រង់យកពែង(ស្រាទំពាំងបាយជូរ)មកប្រទានពរ … គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សម្រាប់មនុស្សជាច្រើន ប្រយោជន៍នឹងផ្ដាច់បាប
[ម៉ាថាយ ២៦:១៩-២៨]
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយ … ស្រាទំពាំងបាយជូរសំរាំង … ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប … នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង …
[អេសាយ ២៥:៦-៩]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន