សេចក្តីជំនឿ គឺមើលមិនឃើញទេ ប៉ុន្តែ នៅទីបំផុត ត្រូវបានបង្ហាញតាមរយៈទង្វើនៃការស្តាប់បង្គាប់។
ព្រះបានប្រកាសពីចុងបំផុត តាំងតែពីដើមដំបូង ហើយបានមានទំនាយពីអ្វីដែលនឹងត្រូវមកដល់ ដោយជំរុញមនុស្សជាតិឱ្យសម្រេចសេចក្ដីសង្គ្រោះនៃស្ថានសួគ៌ តាមរយៈសេចក្តីជំនឿ និងការស្តាប់បង្គាប់។
ពេលព្រះបង្គាប់អ្វីមួយ មិនមែនសម្រាប់ជាប្រយោជន៍របស់ទ្រង់ទេ តែគឺសម្រាប់យើងវិញ ដូចជាផ្លូវរបស់ស្តេចយ៉ូសៀស អ័ប្រាហាំ និងណូអេដែរ គឺសម្រាប់ជាប្រយោជន៍ និងសេចក្ដីសង្គ្រោះរបស់យើង។
ដូច្នេះ នៅជំនាន់នេះក៏ដូចគ្នាដែរ តាមរយៈការស្ដាប់បង្គាប់តាមសេចក្តីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា ដែលបានយាងមកជាព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី នោះមនុស្សជាតិក៏បានទទួលពរ ហើយនឹងទទួលសេចក្តីសម្រាករបស់ព្រះ នៅទីបំផុត។
បើសិនជាខំប្រឹងស្តាប់ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ឱ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តិទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងលើកឯងឡើងជាខ្ពស់ លើសជាងអស់ទាំងសាសន៍នៅផែនដីទាំងប៉ុន្មាន
រួចអស់ទាំងពរទាំងនេះនឹងបានផ្សាយមកលើឯង ហើយរត់មករកឯងផង គឺបើឯងនឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង …
ឯងនឹងមានពរក្នុងកាលដែលឯងចូលមក ហើយនឹងមានពរក្នុងកាលដែលចេញទៅផង
ចោទិយកថា ២៨:១-៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន