អ័ដាមនិងអេវ៉ាបានស្លាប់ដោយសារបរិភោគផ្លែដឹងខុសត្រូវចោរខាងស្តាំនៅលើឈើឆ្កាងបានទទួលសង្គ្រោះមនុស្សខ្វាក់ទាំង២នាក់បានមើលឃើញវិញស្ត្រីដែលឈឺធ្លាក់ឈាមអស់១២ឆ្នាំបានជាសះស្បើយហើយព្រះបានប្រទានសេចក្តីសន្យាថា អ្នកណាដែលបរិភោគសាច់និងឈាមរបស់ព្រះយេស៊ូវ តាមរយៈការបរិភោគនំបុ័ងនិងស្រាទំពាំងបាយជូរនៃបុណ្យរំលង នឹងទទួលបានអំណោយនៃជីវិតអស់កល្ប។ទាំងអស់នេះ គឺជាព្រះចេស្តាដែលចេញពីព្រះបន្ទូលរបស់ព្រះ។
នៅជំនាន់ព្រះរាជបុត្រា ព្រះយេស៊ូវតែមួយអង្គ ទ្រង់បានប្រទានទឹកជីវិតដល់អស់អ្នកដែលមកឯទ្រង់នៅថ្ងៃក្រោយបង្អស់នៃបុណ្យបារាំ។ប៉ុន្តែនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកដែលមកឯព្រះអាន់សាំងហុងនិងព្រះមាតា ដែលបានយាងមកជាព្រះវិញ្ញាណ និងជាប្រពន្ធថ្មោងថ្មីនឹងទទួលបានទឹកជីវិត ជាព្រះវិញ្ញាណបរិសុទ្ធដែលអាចសម្រេចគ្រប់ការទាំងអស់ដោយអំណាចនៃព្រះបន្ទូលព្រះ។
នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឱ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល
[យ៉ូហាន ៧:៣៧-៣៩]
ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ
[វិវរណៈ ២២:១៧]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន