សាវកយ៉ូហាន បានចែងទុកទំនាយថា មានតែព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីប៉ុណ្ណោះ ទើបអាចប្រទានទឹកជីវិតដល់មនុស្សជាតិបាន។
យើងអាចស្គាល់ថា តើព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី គឺជាអ្នកណា ដោយពិនិត្យមើលព្រះបន្ទូលក្នុងព្រះគម្ពីរ។
ព្រះបានបង្កើតមនុស្សប្រុស និងមនុស្សស្រី តាមរូបអង្គរបស់ទ្រង់ ហើយក្រុងយេរូសាឡិមដែលនៅឋានលើ គឺជាព្រះមាតារបស់យើង ដូចដែលមានចែងទុកក្នុងកាឡាទី។
ទ្រង់គឺជា ព្រះវរបិតាអាន់សាំងហុង ដែលបានយាងមកជាព្រះវិញ្ញាណ និងព្រះមាតា។
សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ គឺជាកន្លែង ដែលព្រះវរបិតា និងព្រះមាតា ហៅមនុស្សជាតិឱ្យមកទទួលការផ្តាច់បាប ជីវិតអស់កល្ប និងសេចក្ដីសង្គ្រោះ។
មូលហេតុដែល ព្រះវិហារ ប្រើងារថា «ព្រះវរបិតា» «ព្រះមាតា» «បងប្អូនប្រុស» និង «បងប្អូនស្រី» នោះគឺដោយសារតែមនុស្សជាតិទាំងអស់ គឺជាសមាជិកនៃគ្រួសារស្ថានសួគ៌។
ព្រះ ជាព្រះវរបិតា និងព្រះមាតារបស់យើង។
ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ។
វិវរណៈ ២២:១៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន