ព្រះបានបង្គាប់ម៉ូសេឱ្យសង់រោងឧបោសថ ដើម្បីរក្សាទុកក្រឹត្យទាំង១០ប្រការទី២នៅក្នុងនោះ។ នៅពេលបណ្ដាជនបានស្គាល់ពីអំពើបាប ដែលបានធ្វើឱ្យក្រឹត្យទាំង១០ប្រការទី១ត្រូវបានបំបែកចោល នោះពួកគេបានប្រែចិត្តហើយស្ម័គ្រចិត្តនាំយកសម្ភារៈនៃរោងឧបោសថ។ នេះបានក្លាយជាប្រភពដើមនៃបុណ្យបារាំ។ បន្ទាប់មក គេបានយកមែកឈើគ្រប់ប្រភេទ មកក្រាលនៅទីលាននៃព្រះវិហារ ឬនៅលើដំបូលនៃព្រះវិហារ ហើយយកមកធ្វើបារាំទៀតផង។
បុណ្យបារាំគឺជាថ្ងៃដែលព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាប្រមូលរាស្ត្ររបស់ទ្រង់ទាំងអស់។ មនុស្សជាតិត្រូវតែថ្វាយការអរព្រះគុណដល់ព្រះដែលបានអត់ទោសឱ្យពួកគេ ហើយបានសង្គ្រោះពួកគេពីអំពើបាប។ ហើយតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៃភ្លៀងចុងរដូវដែលបានទទួល នោះត្រូវតែស្វែងរកសមាជិកគ្រួសារស្ថានសួគ៌ទាំងអស់នៅជុំវិញពិភពលោកដែលជាសម្ភារៈនៃព្រះវិហារ យេរូសាឡិមស្ថានសួគ៌។
ដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា … អញនឹងធ្វើឱ្យពាក្យដែលអញដាក់នៅមាត់ឯង បានដូចជាភ្លើងវិញ ហើយឱ្យជនជាតិនេះបានត្រឡប់ជាឧស …
[យេរេមា ៥:១៤]
ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នាទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ
[អេភេសូរ ២:២១–២២ ]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន