ព្រះបានប្រទានឱកាសឱ្យមនុស្សជាតិ ដែលបានប្រព្រឹត្តអំពើបាបនៅស្ថានសួគ៌ ហើយត្រូវបានបណ្ដេញមកផែនដី ជាទីក្រុងពំនាក់ ឱ្យទទួលការផ្តាច់បាប ហើយត្រលប់ទៅនគរស្ថានសួគ៌វិញ តាមរយៈបញ្ញត្តិរបស់ទ្រង់។
ម្យ៉ាងវិញទៀត ការជំនុំជំរះរបស់ព្រះ នឹងធ្លាក់លើអស់អ្នកដែលបានបំពាន ហើយមើលងាយសេចក្ដីសញ្ញា។
មានតែព្រះគុណរបស់ព្រះប៉ុណ្ណោះ ទើបមនុស្សជាតិដែលត្រូវស្លាប់ ដោយសារអំពើបាបរបស់ខ្លួន អាចទទួលជីវិតអស់កល្បបាន។
នៅពេលដែលព្រះបង្រៀនមនុស្សជាតិ អំពីផ្លូវនៃជីវិត នៅជំនាន់ព្រះវរបិតា ជំនាន់ព្រះរាជបុត្រា និងជំនាន់ព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកដែលមកឯស៊ីយ៉ូន ហើយរក្សាបុណ្យរំលងនៃជីវិត ដោយជឿព្រះបន្ទូលរបស់ទ្រង់ នោះនឹងបានសង្គ្រោះ។ អស់អ្នកណាដែលមិនជឿព្រះបន្ទូលរបស់ទ្រង់ ហើយមិនកាន់តាម នោះនឹងត្រូវទទួលទោសនៅទីបញ្ចប់។
"ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា"
រ៉ូម ៦:២៣
"នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ"
វិវរណៈ ១៤:១២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន