ព្រះទ្រង់ប្រទានដំណឹងល្អពីនគរ ដល់អស់អ្នកដែលទ្រង់បានល្បងលហើយ
ដោយមានបន្ទូលថា “ចូរធ្វើជាទីបន្ទាល់ពីខ្ញុំ ចូរធ្វើជាអ្នកបម្រើនៃសញ្ញាថ្មី”
ហើយប្រទានទាំងព្រះពរទទួលគ្រងនគរស្ថានសួគ៌
ក្នុងនាមជាស្នងមត៌ករបស់ព្រះ ឲ្យដល់គេផង។
ដូចជាគេឌានបានទទួលជ័យជម្នះក្នុងចម្បាំង នៅពេលគាត់បំបែកក្អម បញ្ចេញពន្លឺ
នោះកិច្ចការដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ ដូចការផ្សព្វផ្សាយរបស់ព្រះវិហារដើម
ក៏នឹងកើតឡើងនៅជំនាន់នេះដែរ នៅពេលយើងបញ្ចេញសិរីល្អ
របស់ព្រះមាតាស្ថានសួគ៌យេរូសាឡិមថ្មី តាមរយៈពន្លឺនៃសេចក្តីពិតសញ្ញាថ្មី។
ដោយបញ្ញត្តិរបស់មនុស្ស ដែលមិនមែនជាបញ្ញត្តិរបស់ព្រះ
យើងមិនអាចចូលទៅឯសេចក្តីសង្គ្រោះបានឡើយ
ដូច្នេះហើយបានជាពួកជំនុំនៃព្រះ កំពុងរក្សាបញ្ញត្តិរបស់ព្រះ
ដែលព្រះអាន់សាំងហុងបានតាំងឡើងវិញ ហើយកំពុងតែបំពេញយ៉ាងពេញ
នូវបេសកកម្មធ្វើជាទីបន្ទាល់របស់ព្រះ។
“ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល
ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ
អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ
តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ” ម៉ាកុស ១៦:១៥-១៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន