បុណ្យនំបុ័ងឥតដំបែ គឺជាពេលដែលព្រះយេស៊ូវគ្រីស្ទ បានលីឈើឆ្កាងនៃការរងទុក្ខ សម្រាប់អ្នកមានបាប។
ព្រះបង្រៀនយើងថា នៅពេលដែលមនុស្សជាតិ ដែលជាអ្នកមានបាបនៅស្ថានសួគ៌ ធ្វើតាមតម្រាប់របស់ព្រះគ្រីស្ទ ដោយផ្ទុកឈើឆ្កាងខ្លួង តាមផ្លូវរបស់ព្រះគ្រីស្ទ នោះពួកគេអាចមានចិត្តដែលសង្ឃឹមដល់អស់កល្បទៅមុខ តាមរយៈការរងទុក្ខ និងការលំបាកបាន។
ពួកបរិសុទ្ធព្រះវិហារដើម បានយល់ដឹងថា មានជីវិតអស់កល្ប បន្ទាប់ពីជីវិតនៅផែនដីនេះ ហើយទទួលយកការរងទុក្ខ ការលំបាក និងការបៀតបៀនដោយសេចក្តីអំណរ ទាំងមានចិត្តសង្ឃឹមដល់អស់កល្បទៅមុខ។
ដូចគ្នាដែរ សមាជិកពួកជំនុំនៃព្រះ តែងតែថ្វាយការអរព្រះគុណ ចំពោះរឿងគ្រប់យ៉ាង ដែលពួកគេបានជួបប្រទះ នៅផែនដីនេះ។
យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឱ្យមនុស្សជាតិប្រឹងធ្វើ
ទ្រង់បានបង្កើតរបស់សព្វសារពើឱ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឱ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ …
សាស្ដា ៣:១០-១១
ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ …
ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឱ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ
កូរិនថូសទី២ ៤:១៦-១៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន