ខណៈពេលដែលព្រះបានបើកផ្លូវឱ្យដំណឹងល្អផ្សព្វផ្សាយ តាមរយៈវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មធ្យោបាយធ្វើដំណើរ និងអ៊ីនធឺណិត យើងត្រូវតែផ្សព្វផ្សាយយ៉ាងឆាប់ អំពីចំណេះដឹងនៃសញ្ញាថ្មី និងសេចក្តីពិតអំពីព្រះអាន់សាំងហុង និងព្រះមាតា ទៅកាន់ពិភពលោក។
ទោះជាសាវកប៉ុល បានចាប់ពួកបរិសុទ្ធដាក់គុក និងបៀតបៀនពួកគេក៏ដោយ គាត់បានធ្វើដូច្នេះ គឺមុនពេលដែលគាត់បានស្គាល់សេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ។ ដូចគ្នាដែរ យើងត្រូវតែបង្រៀនចំណេះពិតរបស់ព្រះ ដល់អស់អ្នកដែលមិនស្គាល់ពួកជំនុំនៃព្រះ ថ្ងៃឈប់សម្រាក និងបុណ្យរំលង ហើយនិយាយប្រឆាំងនឹងពួកគេ។ ដោយធ្វើដូច្នេះ យើងនឹងអាចដឹកនាំពួកគេឱ្យទទួលព្រះពរនៃសេចក្ដីសង្គ្រោះ ដែលព្រះសព្វព្រះហឫទ័យបំផុត។
"ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ" ម៉ាកុស ១៦:១៥-១៦
"ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់សព្វព្រះហឫទ័យ ឱ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឱ្យបានស្គាល់សេចក្ដីពិត" ធីម៉ូថេទី១ ២:៣-៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន