ព្រះគម្ពីរធ្វើបន្ទាល់ថា ពួកទេវតានៅស្ថានសួគ៌ បានទម្លាក់មកផែនដីនេះ ដោយសារពួកគេត្រូវបានសាតាំងល្បួង ហើយធ្វើបាបនៅស្ថានសួគ៌។ នេះជារឿងរបស់មនុស្សជាតិ។
ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា បានយាងមកផែនដីនេះ ហើយបានតាំងឡើងបុណ្យរំលងសញ្ញាថ្មី ដើម្បីប្រទានការផ្ដាច់បាបដល់មនុស្សជាតិ និងដើម្បីឱ្យពួកគេអាចត្រឡប់ទៅស្រុកកំណើតខាងវិញ្ញាណរបស់ពួកគេវិញ ដែលជានគរស្ថានសួគ៌ដ៏អស់កល្បជានិច្ច។
ដូចជាគ្រួសារផែនដី មានទំនាក់ទំនងដោយឈាម នោះគ្រួសារស្ថានសួគ៌ ក៏ទាក់ទងគ្នាដោយឈាមដែរ។
ដើម្បីក្លាយជាសមាជិកគ្រួសារស្ថានសួគ៌ ក្នុងនាមជាកូនៗរបស់ព្រះវរបិតា និងព្រះមាតា មនុស្សជាតិត្រូវតែបរិភោគនំបុ័ងបុណ្យរំលង ហើយផឹកស្រាទំពាំងបាយជូរបុណ្យរំលង ដែលចូលរួមក្នុងសាច់ និងឈាមរបស់ព្រះ។
សព្វថ្ងៃនេះ សមាជិក ពួកជំនុំនៃព្រះ ក្នុង១៧៥ប្រទេស កំពុងរក្សា បុណ្យរំលង ដោយចិត្តតែមួយ។
"ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ"
ហេព្រើរ ៨:៥
"ឯថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសំឡាប់កូនចៀមធ្វើបុណ្យរំលង
រួចទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ ...
ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា"
លូកា ២២:៧-២០
"ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ"
អេភេសូរ ២:១៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន