មនុស្សគ្រប់គ្នាដែលកើតមកផែនដីនេះ ដូចជា សាឡូម៉ូន និងយ៉ូប សុទ្ធតែធ្លាប់ជាទេវតាដែលរស់នៅក្នុងនគរស្ថានសួគ៌។ យើងត្រូវបានបង្រៀនថា ជីវិតនៅផែនដីនេះ គឺពេញដោយការនឿយហត់ និងទុក្ខព្រួយ ពីព្រោះទីនេះ គឺជាកន្លែង ដែលទេវតាធ្លាប់រស់នៅក្នុងសិរីល្អជាមួយព្រះនៅស្ថានសួគ៌ ត្រូវបានបណ្ដេញមក បន្ទាប់ពីប្រព្រឹត្តអំពើបាបដ៏ធំ ដែលនាំទៅកាន់សេចក្តីស្លាប់។
សព្វថ្ងៃនេះ ព្រះដែលបានស្តារបុណ្យរំលងសញ្ញាថ្មីដែលបាត់បង់ឡើងវិញ គឺជាព្រះរបស់យើង។ ពីព្រោះថា បុណ្យរំលងសញ្ញាថ្មី គឺជាសេចក្តីសញ្ញាដែលព្រះយេស៊ូវបានតាំងឡើង ដោយការបូជារបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីឱ្យមនុស្សជាតិទាំងអស់ អាចទទួលការផ្តាច់បាប ពីអំពើបាបនៅស្ថានសួគ៌ដែលឆ្ពោះទៅរកសេចក្តីស្លាប់ ហើយត្រឡប់ទៅនគរស្ថានសួគ៌វិញ។
ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឱ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ អេភេសូរ ១:៧
ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នា រ៉ូម ៦:២៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន