ត្រីសាម៉ុនរស់នៅក្នុងសមុទ្រ ហើយបន្ទាប់មក ក៏ត្រលប់ទៅកន្លែងដែលវាកើត ដើម្បីពង។ នៅក្នុងដំណើរការនោះ ដូចជាត្រីសាម៉ុនស៊ូទ្រាំនឹងការឈឺចាប់ ដោយប្រើថាមពលដែលបានស្តុកទុក ដោយមិនបានស៊ីចំណី នោះយើងក៏ត្រូវតែយកឈ្នះការឈឺចាប់នៃការកើតជាថ្មី ដោយបោះបង់ចោលទម្លាប់ និងអាកប្បកិរិយាអាក្រក់ទាំងអស់ ដែលយើងបានរៀននៅលោកិយ ហើយព្យាយាមត្រលប់ទៅស្រុកកំណើតស្ថានសួគ៌ដ៏អស់កល្បវិញ ដែលព្រះវរបិតា និងព្រះមាតាគង់នៅ។
នៅជំនាន់នេះ ពេលអស់ទាំងសាសន៍កំពុងហើរមកឯព្រះឱរារបស់ព្រះមាតាស្ថានសួគ៌យេរូសាឡិម តាមទំនាយក្នុងព្រះគម្ពីរ សមាជិកពួកជំនុំនៃព្រះ តែងតែអនុវត្ត ភាសានៃសេចក្តីស្រលាញ់របស់ម្តាយ តាមសេចក្តីបង្រៀនរបស់ព្រះមាតា ដោយបង្ហាញសិរីល្អរបស់ព្រះមាតាស្ថានសួគ៌យេរូសាឡិម ដល់ពិភពលោកទាំងមូល តាមរយៈអំពើល្អ។
កុំឱ្យត្រាប់តាមសម័យនេះឡើយ ចូរឱ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឱ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង រ៉ូម ១២:២
ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ ដ្បិតមើល សេចក្តីងងឹតនឹងគ្របលើផែនដី ហើយសេចក្តីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង អេសាយ ៦០:១-៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន