នៅលើពិភពលោក មានសំឡេងជាច្រើន ប៉ុន្តែសំឡេងតែមួយគត់ ដែលអាចដាស់ព្រលឹងដែលកំពុងដេកលក់បាន នោះគឺជាព្រះសូរសៀងរបស់ព្រះវរបិតាអាន់សាំងហុង និងព្រះមាតា ដែលបានយាងមកជួយសង្គ្រោះពិភពដ៏ងងឹតនេះ។
ពេលយើងប្រកាសដំណឹងនៃសេចក្ដីសង្គ្រោះ ដែលបានប្រទានមកតាមរយៈបុណ្យនៃសញ្ញាថ្មី ដូចជាថ្ងៃឈប់សម្រាក និងបុណ្យរំលង នោះព្រលឹងដែលកំពុងដេកលក់ នឹងបានភ្ញាក់ឡើង ហើយទទួលសេចក្ដីសង្គ្រោះ។
ដូចដែលមនុស្ស១សែន២ម៉ឺននាក់ នៅក្រុងនីនីវេបានភ្ញាក់ឡើង ដោយសម្រែកយ៉ាងអស់ពីចិត្តរបស់យ៉ូណាស ហើយមនុស្ស៣០០០នាក់ក្នុងមួយថ្ងៃ បានប្រែចិត្ត ដោយសម្រែករបស់ពេត្រុសដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ នោះសព្វថ្ងៃនេះ ពេលយើងធ្វើតាមព្រះបន្ទូលរបស់ព្រះ ដែលថា "ចូរដាស់លោកិយឱ្យខ្ញុំផង" នោះព្រលឹងដែលកំពុងដេកលក់ នឹងភ្ញាក់ឡើង ហើយស្គាល់ត្រូវ និងខុស ស្គាល់ស្ថានសួគ៌ និងស្ថាននរកបាន។
លុះផុតពី៧ថ្ងៃនោះមក ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា កូនមនុស្សអើយ អញបានតាំងឯងឱ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ ត្រូវឱ្យឯងស្តាប់ពាក្យពីមាត់អញ រួចទៅប្រាមប្រាប់គេឱ្យអញផង
អេសេគាល ៣:១៦-១៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន