ព្រះធ្វើឱ្យមនុស្សជាតិដែលទ្រង់បានបង្កើតនោះ កាន់តែមានតម្លៃ តាមរយៈ
"សញ្ញាថ្មី"។ ព្រះបានប្រទានសេចក្តីពិតនៃសញ្ញាថ្មី ជាកំណប់នៃស្ថានសួគ៌
ដែលសូម្បីតែពួកទេវតាស្ថានសួគ៌ក៏ចូលចិត្តចង់ពិនិត្យមើលនោះ ដល់តែ
ពួករាស្ត្រស្ថានសួគ៌ ដែលនឹងទទួលមត៌កស្ថានសួគ៌ប៉ុណ្ណោះ។
អ្នកដែលបានទទួលសាច់និងឈាមរបស់ព្រះ ដោយការបរិភោគនំប៉័ងនិងស្រា
ទំពាំងបាយជូរ ដែលត្រូវបានហៅថា "Made in God" អាចក្លាយជាកូនរបស់
ព្រះដែលទទួលការផ្ដាច់បាប ហើយអាចទទួលព្រះពរនៃជីវិតអស់កល្បនៅ
ស៊ីយ៉ូន ដែលព្រះអាន់សាំងហុង និងព្រះមាតាគង់នៅ។
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា … អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
[យេរេមា ៣១:៣១-៣៣]
នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា … អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឱ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត
[យ៉ូហាន ៦:៥៣-៥៤]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន