ដូចជាមនុស្សគ្រប់គ្នា មានឪពុក និងម្ដាយដែលផ្ដល់ជីវិតខាងសាច់ឈាម នោះក៏មានព្រះវរបិតាខាងវិញ្ញាណ និងព្រះមាតាខាងវិញ្ញាណ ដែលប្រទានជីវិតអស់កល្បដល់យើង ក្នុងពិភពទេវតាដែរ។
ដោយជឿលើការពិតនេះ យើងត្រូវតែរក្សាបុណ្យរំលងសញ្ញាថ្មី ដែលជាវិធីតែមួយគត់ ដើម្បីក្លាយជាកូនរបស់ព្រះ។
កូនៗរបស់ព្រះ ដែលនឹងសោយរាជ្យអស់កល្បនៅនគរស្ថានសួគ៌ ត្រូវតែស្គាល់ព្រះនាមរបស់ព្រះ។
ដូចជាពួកបរិសុទ្ធបានទទួលព្រះនាមថា យេស៊ូវ ហើយបានសង្គ្រោះនៅជំនាន់ព្រះរាជបុត្រា នោះសមាជិកពួកជំនុំនៃព្រះ បានទទួលព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាក្នុងជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ហើយផ្សព្វផ្សាយព្រះនាមរបស់ព្រះ និងប្រកាសប្រាប់ពីព្រះនាមរបស់ព្រះ ទៅកាន់ពិភពលោកទាំងមូល ព្រមទាំងចែកចាយដំណឹងនៃសេចក្ដីសង្គ្រោះផងដែរ។
តែបើសិនជាអ្នករាល់គ្នាមិនដែលត្រូវផ្ចាញ់ផ្ចាលសោះ ជាសេចក្ដីដែលគ្រប់គ្នាត្រូវរងទ្រាំ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ
មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាម ដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឱ្យយើងចុះចូល ចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀត ដើម្បីឱ្យបានរស់នៅទេឬអី
ហេព្រើរ ១២:៨-៩
អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ
ទំនុកដំកើង ២០:៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន