បុណ្យមានព្រះជន្មរស់ឡើងវិញ បានបង្ហាញពីអំណាចដ៏អស្ចារ្យរបស់ព្រះគ្រីស្ទ ដោយការបំផ្លាញអំណាចនៃសេចក្តីស្លាប់ តាមរយៈការរស់ពីសុគឡើងវិញរបស់ទ្រង់ ហើយបានក្លាយជាជើងជញ្ជាំងនៃការរស់ឡើងវិញនៃព្រះវិហារដើម។
នេះក៏ជាបុណ្យនៃសេចក្តីអំណរ និងក្តីសង្ឃឹម ដែលអាចរក្សាសេចក្តីជំនឿរបស់យើង ទោះមានការគាបសង្កត់ និងការបៀតបៀនជាខ្លាំងក៏ដោយ។
នៅបុណ្យមានព្រះជន្មរស់ឡើងវិញ ព្រះប្រទានក្តីសង្ឃឹមដ៏រីករាយថា អស់អ្នកដែលបានស្លាប់ក្នុងព្រះគ្រីស្ទ នឹងទទួលការរស់ឡើងវិញដ៏ស្រស់ស្អាត ហើយអស់អ្នកដែលកំពុងតែរស់នៅ នឹងបានផ្លាស់ប្រែទៅក្នុង១រំពេច។
នេះជាបុណ្យមានព្រះជន្មរស់ឡើងវិញនៃសញ្ញាថ្មី ដែលរក្សាតាមសេចក្តីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា។
បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឱ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ
បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ
ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ
កូរិនថូសទី១ ១៥:១២-១៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន