ព្រះបានបង្កើតមនុស្សតាមរបៀប ដែលគ្មានអ្នកណាម្នាក់អាចទ្រទ្រង់ជីវិត ដោយគ្មានទឹកបានឡើយ គឺដើម្បីបង្ហាញជាមុន តាមរយៈពិភពខាងសាច់ឈាម ដែលជាគម្រូថា ជីវិតអស់កល្ប អាចទទួលបាន ទាល់តែទទួលទឹកជីវិតពីព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ដោយដឹកនាំពួកគេឱ្យស្វែងរកប្រភពនៃទឹកជីវិត។
ទំនាយដូចគ្នារបស់ពួកហោរាសញ្ញាចាស់ និងសញ្ញាថ្មី គឺថា ដើម្បីទទួលព្រះពរដ៏អស់កល្ប ហើយក្លាយជាអ្នកគ្រងមត៌ករបស់ព្រះ នៅនគរស្ថានសួគ៌ដ៏អស់កល្ប នោះត្រូវតែស្វែងរកពួកជំនុំនៃព្រះ ដែលព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ដែលជាព្រះអាន់សាំងហុង និងព្រះមាតា គង់នៅ ហើយទទួលទឹកជីវិត នៅទីនោះ។
«ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»
វិវរណៈ ២២:១៧
«នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិមទៅ ពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងកើត ហើយពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងលិច ទោះទាំងរដូវក្តៅ និងរដូវរងា ក៏នឹងមានដូច្នោះដែរ»
សាការី ១៤:៨
«តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា»
កាឡាទី ៤:២៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន