ដបទទេ អាចក្លាយជាថូផ្កា ឬក៏ដបទឹក
ដោយអាស្រ័យលើអ្វីដែលមាននៅក្នុងនោះ។
ដូចដែលពួកសាវក បានក្លាយជាអ្នកបម្រើនៃសញ្ញាថ្មី
បន្ទាប់ពីបានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅបុណ្យថ្ងៃទី៥០
កាលពី២០០០ឆ្នាំមុន នោះយើងអាចក្លាយជាកូនដ៏គ្រប់លក្ខណ៍របស់ព្រះ
ពេលមានព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងខ្លួនដែរ។
២០០០ឆ្នាំមុន បន្ទាប់ពីព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង
ពួកសាវកបានញាប់ញ័រក្នុងភាពភ័យខ្លាច ប៉ុន្តែ បន្ទាប់ពីបានទទួល
ព្រះវិញ្ញាណបរិសុទ្ធ នៅបុណ្យថ្ងៃទី៥០ ពួកគាត់បានធ្វើបន្ទាល់
យ៉ាងក្លាហានថា ព្រះយេស៊ូវ គឺជាព្រះមែស៊ី។
ដូចជាពួកសាវកដែរ សមាជិកពួកជំនុំនៃព្រះ សព្វថ្ងៃនេះ ដែលបាន
ទទួលព្រះវិញ្ញាណបរិសុទ្ធភ្លៀងចុងរដូវ នៅបុណ្យថ្ងៃទី៥០
បានធ្វើបន្ទាល់យ៉ាងក្លាហានថា ព្រះអាន់សាំងហុង និងព្រះមាតា
បានយាងមក ដើម្បីជួយសង្គ្រោះមនុស្សជាតិ។
"កាលបុណ្យថ្ងៃទី៥០បានមកដល់ នោះគេមានចិត្តព្រមព្រៀងប្រជុំ
ទាំងអស់គ្នា នៅកន្លែងតែ១ ស្រាប់តែមានឮសូរពីលើមេឃ ដូចជា
ខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ …
រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយ
ភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឱ្យ"
កិច្ចការ ២:១-៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន