ទីបរិសុទ្ធ និងវាំងនន ដែលម៉ូសេបានសាងសង់ជាគម្រូនៃទីបរិសុទ្ធស្ថានសួគ៌ តំណាងឱ្យព្រះយេស៊ូវគ្រីស្ទ ហើយទីបរិសុទ្ធបំផុត តំណាងឱ្យព្រះមាតាស្ថានសួគ៌យេរូសាឡិម។
តាមរយៈទីបរិសុទ្ធ ព្រះបានអនុញ្ញាតឱ្យយើងយល់ដឹងពីព្រះវរបិតា និងព្រះមាតា។
ពួកហោរាបានធ្វើបន្ទាល់ថា មនុស្សជាតិអាចទទួលជីវិត តាមរយៈទឹកជីវិត ដែលហូរចេញពីទីបរិសុទ្ធ។
កាលពី២០០០ឆ្នាំមុន ព្រះយេស៊ូវដែលជាព្រះវិហារ បានបន្លឺប្រកាសឡើង នៅថ្ងៃក្រោយបង្អស់នៃបុណ្យបារាំ ឱ្យទទួលទឹកជីវិត ហើយក្នុងព្រះគម្ពីរ មានទំនាយថា នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ដែលជាតួរូបពិតនៃទីបរិសុទ្ធ និងជាទីបរិសុទ្ធបំផុត នឹងយាងមកផែនដីនេះ
ហើយប្រទានសេចក្ដីសង្គ្រោះដល់មនុស្សជាតិ តាមរយៈទឹកជីវិត។
"ដូច្នេះ ពួកសាសន៍យូដាទូលថា គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ ប៉ុន្តែ គឺទ្រង់មានបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ"
យ៉ូហាន ២:២០-២១
"ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ"
វិវរណៈ ២២:១៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន