ការកាត់ក្តីនៅលោកិយនេះ មានចៅក្រមដែលកាត់ក្តីទង្វើរបស់អ្នកដើមចោទ និងអ្នកចុងចោទ។ ដូចគ្នាដែរ ពេលថ្ងៃជំនុំជំរះមកដល់ផែនដីនេះ នោះព្រះនឹងក្លាយជាចៅក្រមនៃស្ថានសួគ៌ ហើយក៏នឹងជំនុំជំរះតាមអំពើដែលមនុស្សបានប្រព្រឹត្ដរៀងៗខ្លួន ដោយស្តង់ដាព្រះបន្ទូលព្រះគម្ពីរ។
ព្រះបានឲ្យស្គាល់ថា ទោះជាគេនិយាយថា "ខ្ញុំជឿព្រះ" ក៏ដោយ បើមិនរក្សាបញ្ញត្តិទេ នោះគេជាអ្នកកុហកខាងវិញ្ញាណ ហើយនឹងត្រូវទទួលការកាត់ក្តីនៃស្ថាននរក។
សព្វថ្ងៃនេះ ព្រះអនុញ្ញាតសេចក្តីសង្គ្រោះដល់កូនៗស្ថានសួគ៌ ដែលនៅក្នុងសញ្ញាថ្មី តាមសេចក្តីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា ហើយនឹកចាំពីថ្ងៃឈប់សម្រាក ដោយញែកថ្ងៃនោះចេញជាបរិសុទ្ធ។
មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា
ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ
គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ
[ម៉ាថាយ ៧:២១]
យើងរាល់គ្នាដឹងថា យើងស្គាល់ទ្រង់ ដោយសារសេចក្តីនេះ គឺដោយយើងកាន់តាមបញ្ញត្តរបស់ទ្រង់ អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ
[យ៉ូហានទី១ ២:៣-៤]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន