ASEZ ដែលជាក្រុមនិស្សិតស្ម័គ្រចិត្តរបស់ពួកជំនុំនៃព្រះ គឺជាអក្សរកាត់នៃប្រយោគ "Save the Earth from A to Z" នេះក៏មានន័យផងដែរថា និស្សិតផ្លាស់ប្តូរពិភពលោក។
ដោយមានជំនឿថា ការផ្លាស់ប្តូររបស់មនុស្សម្នាក់ អាចផ្លាស់ប្តូរពិភពលោកបាន នោះ ASEZ គឺជាអ្នកនាំមុខក្នុងការដោះស្រាយបញ្ហាជាសកល ហើយចូលរួមសកម្មភាពស្ម័គ្រចិត្ត ដោយចិត្តរបស់ម្តាយ ក្នុងគោលបំណងនាំមកនូវសុភមង្គល ដល់ពិភពលោកដែលកំពុងមានវិបត្តិ។
ASEZ ផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើគម្រោងសំខាន់ៗចំនួន៤ ដែលគម្រោងនីមួយៗមានគោលដៅដូចខាងក្រោម។
សកម្មភាព១. បង្កើតពិភពលោកដែលមានសុវត្ថិភាព តាមរយៈសកម្មភាពទប់ស្កាត់ឧក្រិដ្ឋកម្ម (Crime Prevention)
សកម្មភាព២. បង្កើតពិភពលោកដែលមាននិរន្តរភាព តាមរយៈសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (Climate Change Response)
សកម្មភាព៣. បង្កើតពិភពលោកដែលមានការឱបក្រសោប តាមរយៈសកម្មភាពស្ម័គ្រចិត្តក្នុងសហគមន៍ (Community Service)
សកម្មភាព៤. បង្កើតពិភពលោកដែលមានភាពធន់ តាមរយៈសកម្មភាពចុះជួយសង្គ្រោះតំបន់មហន្តរាយ (Emergency Relief)
ការផ្លាស់ប្តូរសម្រាប់ពិភពលោកដ៏ល្អប្រសើរ ដែលមនុស្សគ្រប់គ្នាប្រាថ្នា អាចសម្រេចបាន នៅពេលដែលយើងទាំងអស់គ្នារួបរួមជាតែមួយ។
ASEZ សហការជាមួយភ្នាក់ងាររដ្ឋាភិបាល និងអង្គការអន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាបន្ទាន់ក្នុងតំបន់ និងថ្នាក់ជាតិ ព្រមទាំងរៀបចំសិក្ខាសាលា និងវេទិកាដើម្បីបង្កើនការយល់ដឹងដល់សហគមន៍។
ASEZ ក៏កំពុងធ្វើការជាមួយអ្នកដឹកនាំទូទាំងពិភពលោក ដើម្បីនាំមកនូវការផ្លាស់ប្តូរជាក់ស្តែងផងដែរ។
ដោយចិត្តឆេះឆួល និងការបូជាឥតងាករេ អ្នកស្ម័គ្រចិត្ត ASEZ ចូលរួមការខំប្រឹងដោយចិត្តរបស់ម្តាយ។
ដោយមានការទទួលស្គាល់ចំពោះការរួមចំណែករបស់ខ្លួន ASEZ បានទទួលពានរង្វាន់អគ្គលេខាធិការ UNCCD, រង្វាន់សកម្មភាពស្ម័គ្រចិត្តពីប្រធានាធិបតី សហរដ្ឋអាមេរិក(រង្វាន់មាស), រង្វាន់ហ្គ្រីនវើលដ៍ និងរង្វាន់ហ្គ្រីនអេផល។
យើងទន្ទឹងរង់ចាំអនាគត ដែលបង្កើតឡើងដោយមនុស្សគ្រប់គ្នា ពីសាកលវិទ្យាល័យ រហូតដល់ពិភពលោកទាំងមូល។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន