ASEZ ដែលជាក្រុមនិស្សិតស្ម័គ្រចិត្តរបស់ពួកជំនុំនៃព្រះ គឺជាអក្សរកាត់នៃប្រយោគ “Save the Earth from A to Z.” នេះក៏មានន័យផងដែរថា និស្សិតផ្លាស់ប្តូរពិភពលោក។
ដោយសារនិស្សិតមានភាពវៃឆ្លាតនិងមានកម្លាំង ពួកគេអាចដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរអនាគតបាន។
ASEZ ត្រូវបានបង្កើតឡើងដោយនិស្សិត ដែលជាតួឯកនៅជំនាន់នេះ។ ពួកគេធ្វើសកម្មភាពស្ម័គ្រចិត្តដោយចិត្តរបស់អ្នកម្តាយ ដើម្បីដោះស្រាយបញ្ហាទាំងអស់ក្នុងពិភពលោក និងដើម្បីនាំមកនូវសុភមង្គលដល់មនុស្សជាតិ។
ចលនា S.A.V.E ដែលជាសកម្មភាពគោលរបស់ ASEZ ត្រូវបានធ្វើឡើងក្នុង 4 តំបន់ខុសៗគ្នា៖
S: សកម្មភាពសង្គមសម្រាប់ជនក្រីក្រ
A: ការបង្កើនការយល់ដឹងតាមរយៈយុទ្ធនាការផ្សេងៗ, ការអប់រំ និងវេទិកា
V: កិច្ចខិតខំប្រឹងប្រែងផ្តល់ជាផ្គត់ផ្គង់ជំនួយសង្គ្រោះ និងធ្វើការស្តារឡើងវិញនូវគ្រោះមហន្តរាយ
E: ការការពារបរិស្ថានតាមរយៈចលនាសម្អាត “ដងផ្លូវរបស់អ្នកម្តាយ” នៅទូទាំងពិភពលោក និងចលនាសម្អាតហ្គ្រីនខេមភឺស (Green Campus)
គោលដៅរបស់ ASEZ គឺដើម្បីសម្រេចបាននូវសុខុមាលភាពរបស់មនុស្សជាតិទាំងអស់ ហើយវាស្របទៅតាមគោលដៅរបស់អង្គការសហប្រជាជាតិ។
ដោយការធ្វើសិក្ខាសាលា និងវេទិកាដើម្បីលើកកំពស់ការយល់ដឹងរបស់សហគមន៍ក្នុងមូលដ្ឋាន ASEZ កំពុងបង្កើតបណ្តាញជាមួយអង្គការអន្ដរជាតិ, រដ្ឋាភិបាល និងទីក្រុងនានា ដើម្បីសម្រេចបាននូវ SDGs របស់អង្គការសហប្រជាជាតិ ហើយតាមរយៈនេះ បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងពិភពលោក ។
និស្សិតទាំងអស់នៅទូទាំងពិភពលោកកំពុងចូលរួមក្នុងសកម្មភាពរបស់ ASEZ។
ASEZ បានទទួលពានរង្វាន់មាសសកម្មស្ម័គ្រចិត្តរបស់ប្រធានាធិបតីអាមេរិក និងទទួលបានពានរង្វាន់មាសហ្គ្រីនអេភលនៅឆ្នាំ 2018 ដោយមានការទទួលស្គាល់ពីសកម្មស្ម័គ្រចិត្តដ៏ស្មោះអស់ពីចិត្តរបស់សមាជិក ដែលមានស្មារតីមិនចេះហត់នឿយ ចិត្តភ្លើងឆេះ និងចិត្តរបស់អ្នកម្ដាយ។
តាមរយៈការប្រមូលនូវកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ និស្សិតនៅទូទាំងពិភពលោកកំពុងធ្វើឲ្យមានបំលាស់ប្តូរវិជ្ជមានយ៉ាងខ្លាំងនៅក្នុងពិភពលោក ។
ពួកគេកំពុងឈានទៅមុខមួយជំហានម្តងៗ ឆ្ពោះទៅរកអនាគតពេញដោយក្តីសង្ឃឹម ដោយធ្វើអោយការយល់ដឹងរបស់សហគមន៍ក្នុងមូលដ្ឋានមានភាពប្រសើរឡើង និងនាំមកនូវបំលាស់ប្តូរអាកប្បកិរិយារបស់មនុស្ស។
"អនាគតចាប់ផ្តើមនៅទីនេះ!"
ឥឡូវនេះ នៅទីនេះ!
ពួកយើងរំពឹងទុកថានឹងមានអនាគតដ៏ល្អប្រសើរមួយដែលពួកយើងនឹងបង្កើតជាមួយគ្នា។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន