សព្វថ្ងៃនេះ ដោយសារតែការលំបាកខាងសេដ្ឋកិច្ច និងគ្រោះធម្មជាតិ មានមនុស្សជាច្រើន ចង់ធ្វើអន្តោប្រវេសន៍ ប៉ុន្តែព្រះគម្ពីរប្រាប់ថា ការចូលទៅក្នុងស្ថានសួគ៌ ដែលគ្មានសេចក្តីស្លាប់ គ្មានការឈឺចាប់ និងការរងទុក្ខ ហើយពេញដោយក្ដីអំណរ សុភមង្គល និងសេចក្តីស្រលាញ់ជារៀងរាល់ថ្ងៃ គឺជាការធ្វើអន្តោប្រវេសន៍ដ៏ប្រសើរបំផុត ដែលមនុស្សជាតិនៅផែនដីនេះអាចធ្វើបាន។
អ្នកដែលរៀបចំស្ថានសួគ៌ ដោយបំពេញលក្ខខណ្ឌចាំបាច់ថា "ត្រូវតែស្គាល់ព្រះវរបិតា និងព្រះមាតា ហើយត្រូវតែកាន់តាមសេចក្តីពិតសញ្ញាថ្មី" ដើម្បីក្លាយជារាស្ត្រនៃនគរព្រះ និងដោយចិត្តនៃការអរព្រះគុណជានិច្ច នោះហើយជាអ្នកមានប្រាជ្ញាពិត។
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា … សេចក្តីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ [យេរេមា ៣១:៣១-៣៣]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន