បើយើងជឿលើដំណឹងល្អសញ្ញាថ្មី ដោយយល់យ៉ាងត្រឹមត្រូវចំពោះក្រឹត្យវិន័យរបស់ព្រះ ហើយកាន់តាម នោះយើងអាចទទួលជីវិតអស់កល្ប ក្លាយជាសង្ឃហ្លួង ព្រមទាំងគ្រងនគររបស់ព្រះ ទុកជាមរតកបាន។
លើសពីនេះ ក្រឹត្យវិន័យរបស់ព្រះ នឹងដឹកនាំយើងទៅឯព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាស្ថានសួគ៌យេរូសាឡិមថ្មី ដោយដឹកនាំយើងទៅដល់សេចក្ដីសង្គ្រោះដ៏អស់កល្ប។
ពួកហោរាជាច្រើន រួមទាំងហោរាអេសាយ បានប្រាប់យើងថា គំនិតដែលគិតថា "យើងមិនចាំបាច់រក្សាក្រឹត្យវិន័យរបស់ព្រះទេ" នោះនៅទីបំផុត នាំឱ្យមានសេចក្តីអាក្រក់ជាច្រើន កើតឡើងនៅលើផែនដីនេះ។
អស់អ្នកដែលរក្សាក្រឹត្យវិន័យរបស់ព្រះ នោះនឹងទទួលសេចក្តីអំណរ សុភមង្គល និងភាពសុខសាន្ដ ឯអស់អ្នកដែលបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះ នឹងជួបប្រទះសេចក្តីវេទនា និងសេចក្តីបណ្តាសា ទុកជាផលនៃគំនិតរបស់ពួកគេ។
ដូច្នេះ ចូរស្តាប់ចុះ អស់ទាំងសាសន៍អើយ ហើយពួកជំនុំអើយ ចូរដឹងពីសេចក្តីដែលត្រូវកើតដល់គេ
ម្នាលផែនដីអើយ ចូរស្តាប់ចុះ មើល អញនឹងនាំសេចក្តីអាក្រក់មកលើជនជាតិនេះ គឺជាផលនៃគំនិតរបស់គេ ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់អញទេ ឯចំណែកក្រឹត្យវិន័យរបស់អញ នោះគេបានបោះបង់ចោលហើយ
យេរេមា ៦:១៨-១៩
ហើយឱ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង
ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង
ថែស្សាឡូនីចទី២ ១:៧-៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន