ពួកស្ដេចដូចជា រេហូបោម សូល អូសៀស អ័ហាស និងសេដេគា
បានតម្កើងខ្លួន ហើយមានចិត្តធំឡើង
ពេលប្រទេសពួកគេកាន់តែមានអំណាច។
នៅទីបំផុត ពួកគេបានប្រព្រឹត្តរំលងទាស់នឹងព្រះ
ហើយត្រូវបានបំផ្លាញ។
ហើយដូចជាយ៉ូថាម ដាវីឌ ដានីយ៉ែល
និងមិត្តភក្តិទាំង៣នាក់របស់ដានីយ៉ែល
តែងតែស្មោះត្រង់នឹងព្រះ នោះក៏បានទទួលពរពីព្រះ។
នេះជាសេចក្តីបង្រៀនដ៏សំខាន់
ដើម្បីបង្ហាញពីទិសដៅនៃសេចក្ដីជំនឿ
ដែលសមាជិកពួកជំនុំនៃព្រះ គួរធ្វើតាមនៅថ្ងៃនេះ។
ជំនឿដ៏ស្មោះត្រង់ចំពោះព្រះ គឺជាជំនឿដែលមិនផ្លាស់ប្ដូរ
ទៅតាមកាលៈទេសៈ និងលក្ខខណ្ឌណាមួយឡើយ។
នៅពេលដែលយើងជឿលើជំនួយរបស់ព្រះអាន់សាំងហុង
និងព្រះមាតា ហើយធ្វើដំណឹងល្អតាមព្រះបន្ទូលព្រះ
នោះព្រះនឹងឱ្យក្រុងស៊ីយ៉ូនមានអំណាច
និងពូកែទូទាំងពិភពលោក ដូចជានគររបស់ដាវីឌដែរ។
ដូច្នេះ សូលបានសុគត ដោយព្រោះអំពើដែលទ្រង់
បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា
ដោយមិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
ហើយដោយព្រោះទ្រង់បានសួរទំនាយនឹងស្រី ជាគ្រូខាប
ឥតទូលសួរដល់ព្រះយេហូវ៉ា ហេតុនោះបានជាព្រះ
ធ្វើឱ្យទ្រង់សុគត ព្រមទាំងបង្វែររាជ្យទៅឱ្យដាវីឌ
ជាបុត្រអ៊ីសាយវិញ
របាក្សត្រទី១ ១០:១៣-១៤
ដូច្នេះ យ៉ូថាមមានកំឡាំងកាន់តែខ្លាំងឡើង
ពីព្រោះទ្រង់បានរៀបផ្លូវទ្រង់ឱ្យត្រឹមត្រូវ
នៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់
របាក្សត្រទី២ ២៧:៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន