ពិធីបុណ្យធំទាំង៣ នៅរ៉ូម ដូចជាសាធឺណាលា ស៊ីហ្គីលឡារៀ និងព្រូម៉ាលា
ហើយសាន់តាក្លូស ដែលជាទំនៀមទម្លាប់នៃពិធី និងជាផលិតផល
ពាណិជ្ជកម្មនៃមូលធននិយម ត្រូវបានជ្រៀបចូលក្នុង "គ្រីស្ទម៉ាស"
ដោយយកលេសថា រំឭកដល់ការប្រសូតរបស់ព្រះយេស៊ូវ។
ប៉ុន្តែ ព្រះគម្ពីរធ្វើបន្ទាល់ថា ថ្ងៃប្រសូតរបស់ព្រះយេស៊ូវ មិនមែនជារដូវរងាទេ
ប៉ុន្តែគឺជារដូវផ្ការីកវិញ។
គ្រីស្ទម៉ាសដែលត្រូវបានបង្កើតឡើង នៅក្នុងដំណើរការដែលគ្រីស្ទសាសនា
និងសាសនាអាទិទេពព្រះអាទិត្យរបស់រ៉ូម ត្រូវបានលាយបញ្ចូលគ្នានោះ
មិនមែនជាថ្ងៃគោរពព្រះដ៏ពិតនោះទេ ប៉ុន្តែ គឺជាថ្ងៃដែលគោរពព្រះដទៃ
ហើយលទ្ធផលនោះ មិនមែនជាសេចក្តីសង្គ្រោះទេ គឺជាការបំផ្លាញវិញ។
តាមសេចក្តីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា ដែលបានប្រទាន
សេចក្តីពិតនេះ ពួកជំនុំនៃព្រះ មិនរក្សាគ្រីស្ទម៉ាសដែលជាបញ្ញត្តិរបស់
មនុស្សនោះឡើយ គឺកាន់តាមបញ្ញត្តិរបស់ព្រះដែលមានចែងទុកនៅក្នុង
ព្រះគម្ពីរ។
ឱពួកមនុស្សកំពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា
«បណ្តាជននេះគេគោរពប្រតិបត្តិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅ
ឆ្ងាយពីអញណាស់ គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀន
សេចក្តីដែលជាបញ្ញត្តរបស់មនុស្សវិញ»
[ម៉ាថាយ ១៥:៧-៩]
យើងរាល់គ្នាដឹងថា យើងស្គាល់ទ្រង់ ដោយសារសេចក្តីនេះ គឺដោយយើង
កាន់តាមបញ្ញត្តរបស់ទ្រង់ អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាម
បញ្ញត្តទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុង
អ្នកនោះឡើយ
[យ៉ូហានទី១ ២:៣-៤]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន