តើយើងមកពីកន្លែងណា? ហើយត្រូវទៅណាក្រោយពេលស្លាប់? ទោះជាពួកទស្សនវិទូ ទេវវិទូ និងអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវពីអត្ថន័យឆាកជីវិត ជាច្រើនសតវត្សហើយក៏ដោយ ក៏ពួកគេមិនអាចផ្តល់នូវទ្រឹស្ដីមួយ ដោយមិនប្រឆាំងជំទាស់នឹងខ្លួនពួកគេដែរ។ មនុស្សត្រូវចងជាប់នឹងរឿងបច្ចុប្បន្ន ហើយដើរពនេចរដោយមិនស្គាល់ធាតុពិតនៃជីវិត បន្ទាប់មកប្រឈមមុខនឹងសេចក្តីស្លាប់។
ដូចជាស្លឹកឈើជ្រុះដោយកម្លាំងវាយោបក់បោក ជីវិតរបស់យើងគឺអសាឥតការទទេរ ដូចជាស្លឹកឈើជ្រុះ។
ទោះយ៉ាងណា មានរឿងយ៉ាងសំខាន់ ដែលលាក់កំបាំក្នុងឆាកជីវិតរបស់យើង។
ព្រះគម្ពីរបង្រៀនថា សេចក្តីស្លាប់មានន័យថា "ត្រឡប់" ទៅស្ថានសួគ៌។ (សស ១២:៧) "ត្រឡប់" មានន័យថា វិលទៅរកកន្លែងដែលអ្នកបានមក។ នៅមុនពេលដែលព្រះបានបង្កើតផែនដី អ្នកបានរស់នៅឯស្ថានសួគ៌។
"យ៉ូប! តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង? ឯងបាននៅស្ថានសួគ៌ ឯអាយុឯង ក៏វែងយូរណាស់ផង"យ៉ូប ៣៨:១-២១
ព្រះបានបង្រៀនដល់លោកយ៉ូបថា គាត់បានរស់នៅឯស្ថានសួគ៌ មុនពេលដែលគាត់បានកើតមកផែនដីនេះ។
ដូចជាលោកយ៉ូបដែរ យើងក៏បាននៅឯស្ថានសួគ៌ មុនពេលដែលយើងបានកើតមកលើផែនដីនេះ។
ក្នុងពេលរស់នៅផែនដី រូបកាយ គឺជា "ត្រសាល" ដែលព្រលឹងរបស់យើងអាស្រ័យនៅមួយរយៈ។ (២ករ ៥:១)
ហេតុដូច្នេះ បានជាពួកសាវក ដែលបង្រៀនដោយព្រះយេស៊ូវ បានហៅមនុស្សជាតិថាជា "អ្នកសំណាក់" និង"អ្នកដទៃ"។
ពួកគាត់បានស្គាល់ថា ស្រុកកំណើតរបស់យើង គឺជា"ស្ថានសួគ៌"។ (ហព ១១:១៣)
យើងបានប្រព្រឹត្តអំពើបាបនៅស្ថានសួគ៌ ជាកន្លែងដែលគ្មានពេលវេលាកំណត់ ទីលំហ និងល្បឿន។
មនុស្សជាតិត្រូវទម្លាក់មកផែនដី ដោយបាត់បង់ការចងចាំពីស្ថានសួគ៌។
ដោយថ្ងូរក្នុងការឈឺចាប់នៃអំពើបាប ហើយភិតភ័យញាប់ញ័រនឹងសេចក្តីវេទនាគ្រប់បែបយ៉ាង។
តើអ្នកមិននឹករឭកស្រុកកំណើតដ៏ស្រស់ស្អាត និងមានសិរីល្អរុងរឿងទេឬ?
តើមិនមានវិធីឱ្យត្រឡប់ទៅស្រុកកំណើតស្ថានសួគ៌ដ៏មានសិរិល្អរុងរឿងទេឬ?
លុះត្រាតែរកឃើញចម្លើយក្នុងឆាកជីវិត ទើបអាចត្រឡប់ទៅវិញបាន។
២០០០ឆ្នាំមុន ព្រះយេស៊ូវ បានយាងមក បើកផ្លូវឱ្យយើងរួចពីបាប ដែលបានប្រព្រឹត្តនៅស្ថានសួគ៌ និងផ្លូវទៅកាន់នគរស្ថានសួគ៌។ (មថ ២៦:២៦)
នៅជំនាន់នេះ ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ពោលគឺព្រះអាន់សាំងហុង និងព្រះមាតា តាំងឡើងវិញនូវបុណ្យរំលងដែលបានបាត់បង់ ហើយដឹកនាំយើងទៅស្ថានសួគ៌ ជាស្រុកកំណើតដ៏អស់កល្បរបស់យើង។
ខ្ញុំសង្ឃឹមថា អ្នករាល់គ្នារក្សាបុណ្យរំលងដែលបានតាំងឡើងវិញ ហើយត្រឡប់ទៅស្រុកកំណើតស្ថានសួគ៌ដ៏នឹករឭក។
យើងសូមអញ្ជើញអ្នករាល់គ្នា ទៅស្រុកកំណើតស្ថានសួគ៌ដ៏អស់កល្ប។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន