តើអ្នកនឹងធ្វើដូចម្តេច ដើម្បីបំបាត់ភាពតានតឹង?
មនុស្សគ្រប់រូប មានវិធីផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយភាពតានតឹងនៅខាងក្នុងពួកគេ។
ប៉ុន្តែឥឡូវនេះ ខ្ញុំសូមណែនាំពីវិធីមួយទៀត។
នោះគឺ ការខលទៅម្តាយ។
សាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យស្វែនហ្វដ បានសិក្សាពីរបៀបដែលខួរក្បាលដំណើរការ នៅពេលឮសំឡេងរបស់ម្តាយ ដោយសិក្សាលើកុមារ ២៤នាក់ អាយុពី៧-១២ឆ្នាំ។
ខ្សែអាត់សំឡេងខ្លះមានសំឡេងរបស់ម្តាយ ហើយខ្លះទៀត មានសំឡេងរបស់ស្ត្រីដែលមិនពាក់ព័ន្ធនឹងគេ។
ទោះសំឡេងតិចជាងមួយវិនាទីក៏ដោយ ក៏ក្មេងៗបានស្គាល់សំឡេងរបស់ម្តាយពួកគេបានយ៉ាងត្រឹមត្រូវ ដល់ទៅ៩៧%។
ខួរក្បាលបានធ្វើឱ្យសកម្មឡើង នៅពេលពួកគេបានឮសំឡេងម្តាយរបស់ខ្លួន ជាងពេលឮសំឡេងរបស់ស្ត្រីទៀត។
ក្មេងៗដែលចំណាំសំឡេងម្តាយពួកគេភ្លាមៗ ក៏ត្រូវបានរកឃើញដែរថា ពួកគេមានសមត្ថភាពទំនាក់ទំនងក្នុងសង្គមខ្លាំងបំផុត។
អ៊ីចឹង តើសម្រាប់តែរូបកាយខាងសាច់ឈាមទេឬ?
ព្រះគម្ពីរមានទំនាយថា ព្រះមាតាខាងវិញ្ញាណរបស់យើង នឹងយាងចុះពីស្ថានសួគ៌មកផែនដីនេះ។
ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឱ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម
នោះទេវតា ... បង្ហាញឱ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិម ដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ
វវ ២១:៩-១០
តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា
កាឡ ៤:២៦
ព្រះគម្ពីរធ្វើបន្ទាល់ថា ព្រះមាតាស្ថានសួគ៌បានយាងមកផែនដីនេះក្នុងសាច់ឈាម ដូច្នេះយើងអាចឮសំឡេងដ៏ខ្លាំងរបស់ទ្រង់ ដែលមានឥទ្ធិពលដល់យើង ក្នុងការក្លាយជាកូនៗរបស់ទ្រង់ ហើយទទួលសេចក្តីសង្គ្រោះ។
អ៊ីចឹង តើមានសំឡេងណាដែលមានតម្លៃ វិសេស ឬមានប្រយោជន៍សម្រាប់យើង ក្រៅពីព្រះសូរសៀងព្រះមាតាស្ថានសួគ៌របស់យើងទៀតនោះ?
បើយោងតាមភស្តុតាងដ៏ជាក់ច្បាស់ ខ្ញុំជឿថា អ្នករាល់គ្នាដឹងចម្លើយហើយ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន