តើធ្លាប់ឮពីកោសិកាដើមទេ?
កោសិកាដើម មានសមត្ថភាពគួរឱ្យកត់សម្គាល់ ក្នុងការបង្កើតឡើងជាថ្មីដោយខ្លួនឯង និងបែងចែកទៅជាប្រភេទកោសិកាផ្សេងៗ រួមមាន សួត ឆ្អឹង បេះដូង ថ្លើម និងសរីរាង្គផ្សេងៗទៀត។
កោសិកាទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ និងថែរក្សាភាវរស់។
បើគ្មានកោសិកាដើម នោះមិនអាចវត្តមានរបស់ភាវរស់បានសោះ។
កោសិកានេះ ត្រូវបានស្គាល់ដោយមានឈ្មោះផ្សេងមួយទៀត គឺកោសិកាមេ(កោសិកាម្តាយ)។
កោសិកាដើមគ្រាប់ឈាម ដែលជាប្រភេទមួយនៃកោសិកាដើម ដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារអាយុជីវិតរបស់មនុស្ស។
ពួកវាប្រើប្រាស់ប្រព័ន្ធភាពស៊ាំជាក់លាក់ ដើម្បីកំណត់គោលដៅ និងទប់ស្កាត់កត្តាហានិភ័យ ដែលអាចគំរាមកំហែង ឬប៉ះពាល់ដល់ជីវិត និងសុវត្ថិភាព។
ដោយបែបនេះ ព្រះបានបើកសម្តែងព្រះហឫទ័យរបស់ទ្រង់ តាមរយៈរបស់សព្វសារពើ។
ព្រះគម្ពីរប្រាប់យើងអំពីព្រះអេឡូហ៊ីម ពោលគឺព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ដែលជាប្រភពនៃជីវិត និងការពារយើង ដូចជាកោសិកាដើមនៅក្នុងខ្លួនមនុស្ស។
«ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»
វិវរណៈ ២២:១៧
ព្រះគម្ពីរបង្រៀនយើងថា នៅជំនាន់នេះ ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី គឺជាប្រភពនៃជីវិត ហើយថា ព្រះមាតាការពារយើងពីសាតាំង ព្រមទាំងប្រទានទឹកជីវិតដល់យើងផង។
ដូចដែលយើងមិនអាចរស់នៅផែនដីនេះ ដោយគ្មានកោសិកាដើមបាន នោះព្រលឹងរបស់យើងក៏មិនអាចរស់នៅ ដោយគ្មានព្រះមាតាបានដែរ។
សូមស្វែងយល់បន្ថែមអំពីព្រះមាតា តាមរយៈព្រះគម្ពីរ ហើយទទួលព្រះពរនៃជីវិតអស់កល្ប ដែលទ្រង់បានប្រទាន។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន