ប្រព័ន្ធនៃទីក្រុងទីពំនាក់ក្នុងគម្ពីរសញ្ញាចាស់
ជាជម្រកបណ្តោះអាសន្ន សម្រាប់អ្នកដែលបានសម្លាប់មនុស្ស ដោយអចេតនា
ហើយជាស្រមោល ដើម្បីបង្ហាញយើងថា
អំពើបាបដែលមនុស្សជាតិបានប្រព្រឹត្តនៅស្ថានសួគ៌ គឺជាអ្វី។
មនុស្សមានបាបដែលរស់នៅក្នុងទីក្រុងពំនាក់ អាចត្រលប់ទៅស្រុកវិញ
តែតាមរយៈការសុគតរបស់សម្តេចសង្ឃប៉ុណ្ណោះ។
តាមរយៈព្រះហឫទ័យរបស់ព្រះបែបនេះ យើងអាចយល់ដឹងថា
អ្វីទៅជាផ្លូវដែលមនុស្សមានបាបពីស្ថានសួគ៌ អាចទទួលការផ្តាច់បាបបាន។
ព្រះយេស៊ូវបានយាងមកផែនដីនេះជាសម្តេចសង្ឃ តាមរបៀបម៉ិលគីស្សាដែក
ហើយបានតាំងឡើងបុណ្យរំលងសញ្ញាថ្មី និងបញ្ញត្តិនៃដង្វាយមួយភាគក្នុងដប់
តាមរយៈការបូជានៅលើឈើឆ្កាង។
ដោយធ្វើបែបនេះ ផ្លូវនៃសិរីល្អដែលអាចចេញពីផែនដី ដែលជាទីក្រុងពំនាក់នេះ
ត្រឡប់ទៅស្រុកស្ថានសួគ៌វិញ ក៏បានបើកឡើង។
ពួកជំនុំនៃព្រះកាន់តាមព្រះហឫទ័យរបស់ព្រះ
ដោយរក្សាបុណ្យរំលងសញ្ញាថ្មី និងបញ្ញត្តិនៃដង្វាយមួយភាគក្នុងដប់។
ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ ដោយព្រះបានតាំងងារទ្រង់ជាសំដេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក ហេព្រើរ ៥:៨-១០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន