យើងមិនត្រូវធ្វើដូចស្តេចសូល ដែលបានកាន់តាមព្រះបន្ទូលព្រះតែមួយផ្នែក តាមគំនិតផ្ទាល់ខ្លួននោះឡើយ
គឺយើងត្រូវតែរក្សាបុណ្យរំលង ដូចជាស្តេចហេសេគា ហើយយោងតាមម៉ាឡាគី
យើងត្រូវបង្វែរចិត្តរបស់កូនខ្ជះខ្ជាយដែលឆ្ពោះទៅលោកិយ ឲ្យវិលត្រលប់មកឯព្រះវិញ
តាមរយៈដង្វាយមួយភាគក្នុងដប់ និងដង្វាយលើកចុះឡើង ទើបអាចហៅបានថា "ការប្រែចិត្ត"។
ថ្ងៃដែលគ្រប់អំពើបាបដែលយើងបានប្រព្រឹត្តនៅស្ថានសួគ៌ និងប្រព្រឹត្តនៅផែនដីនេះទាំងមិនដឹងខ្លួន
ត្រូវបានផ្ទេរទៅសាតាំងដែលជាប្រភពនៃអំពើបាប គឺជាថ្ងៃឲ្យបានធួននឹងបាប។
ព្រះអាន់សាំងហុង និងព្រះមាតាបានឲ្យស្គាល់ថា ការប្រែចិត្តដ៏គ្រប់លក្ខណ៍អាចសម្រេចបាន
តាមរយៈដំណឹងល្អពីនគរ ដែលជាបុណ្យនៃសញ្ញាថ្មី។
ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ
តែឯងរាល់គ្នាថា តើយើងនឹងវិលទៅយ៉ាងដូចម្តេច
ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ …
គឺក្នុងដង្វាយ១ភាគក្នុង១០
ហើយក្នុងដង្វាយលើកចុះឡើងនោះឯង
[ម៉ាឡាគី ៣:៧-៨]
ដូច្នេះ ក៏ចេញច្បាប់ ឲ្យប្រកាសប្រាប់ នៅពេញក្នុងស្រុកអ៊ីស្រាអែល …
ឲ្យមកធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម …
ចូរត្រឡប់មកឯព្រះយេហូវ៉ា
ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក និងអ៊ីស្រាអែលវិញ
[របាក្សត្រទី២ ៣០:៥-៦]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន