ព្រះបានអនុញ្ញាតការផ្តាច់បាប សេចក្តីសង្គ្រោះ និងព្រះពរនៃជីវិតអស់កល្ប ដល់មនុស្សជាតិ ដោយនូវព្រះនាមរបស់ព្រះយេហូវ៉ា នៅជំនាន់ព្រះវរបិតា ដោយនូវព្រះនាមព្រះយេស៊ូវ នៅជំនាន់ព្រះរាជបុត្រា ហើយដោយនូវព្រះនាមថ្មីព្រះអាន់សាំងហុង និងព្រះនាមយេរូសាឡិមថ្មី នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ។
ពួកសាវកនៃព្រះវិហារដើម ដែលបានប្រកាសព្រះនាមរបស់អ្នកសង្គ្រោះ "ព្រះយេស៊ូវ" យ៉ាងក្លាហាន ហើយបានបង្កើតប្រវត្តិសាស្ត្រនៃព្រះវិញ្ញាណបរិសុទ្ធ ដោយអធិស្ឋានក្នុងព្រះនាមនោះជានិច្ច
ដូចគ្នាដែរ ពួកជំនុំនៃព្រះ បង្កើតប្រវត្តិសាស្ត្រដ៏ភ្ញាក់ផ្អើលនៃដំណឹងល្អនៅទូទាំងពិភពលោក ដោយប្រកាសពីព្រះអាន់សាំងហុង និងព្រះមាតា ដែលជាអ្នកសង្គ្រោះនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ។
ដូច្នេះ មិនត្រូវឲ្យមានព្រះណាទៀត នៅជាមួយនឹងអញ ទោះទាំងព្រះធ្វើពីមាស ឬពីប្រាក់ ក៏មិនត្រូវធ្វើសំរាប់ខ្លួនឡើយ
… ឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណា ដែលអញតាំងឲ្យមានសេចក្តីរំឭកដល់ឈ្មោះអញ
[និក្ខមនំ ២០:២៣-២៤]
ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់
[កិច្ចការ ១០:៤៣]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន