សាតាំងបានបោកបញ្ឆោតរាស្ដ្ររបស់ព្រះ ឱ្យពួកគេត្រូវបណ្ដេញចេញពីស្ថានសួគ៌មកផែនដីនេះ ហើយបន្តបោកបញ្ឆោតពួកគេ ដើម្បីឱ្យពួកគេមិនអាចត្រលប់ទៅនគរស្ថានសួគ៌វិញបាន។
ចំពោះរឿងនេះ វាបានបំផ្លាញថ្ងៃឈប់សម្រាក និងបុណ្យរំលង ដើម្បីមិនឱ្យរាស្ដ្ររបស់ព្រះថ្វាយបង្គំដល់ព្រះបាន ព្រមទាំងនាំយកទំនៀមទម្លាប់របស់អាទិទេពព្រះអាទិត្យ ដូចជាការថ្វាយបង្គំថ្ងៃអាទិត្យ និងបុណ្យគ្រីស្ទម៉ាស ចូលទៅក្នុងព្រះវិហាររបស់ព្រះថែមទៀត។
អេលីយ៉ាបានយកឈ្នះហោរាក្លែងក្លាយ៨៥០នាក់ តាមរយៈការថ្វាយបង្គំដល់ព្រះ ហើយព្រះយេស៊ូវបានយកឈ្នះសាតាំង ដោយព្រះបន្ទូលថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ» ។ នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ព្រះអាន់សាំងហុង និងព្រះមាតា បានបង្រៀនថា តាមរយៈការកាន់តាមសញ្ញាថ្មី យើងអាចគោរពដល់តែព្រះប៉ុណ្ណោះ ដើម្បីទទួលការផ្តាច់បាប ហើយត្រលប់ទៅនគរស្ថានសួគ៌ដ៏អស់កល្បវិញ។
មិនត្រូវឱ្យឯងរាល់គ្នាប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកអេស៊ីព្ទ ជាស្រុកដែលឯងរាល់គ្នាបានអាស្រ័យនោះនៅឡើយ ក៏មិនត្រូវឱ្យប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកកាណាន ជាស្រុកដែលអញនាំឯងរាល់គ្នាទៅនៅនោះដែរ កុំឱ្យដើរតាមរបៀបរបស់គេឱ្យសោះ ត្រូវឱ្យឯងរាល់គ្នារក្សាបញ្ញត្តរបស់អញ ហើយកាន់តាមអស់ទាំងច្បាប់របស់អញវិញ … បើអ្នកណាកាន់តាម នោះនឹងរស់នៅដោយសារសេចក្តីទាំងនោះឯង អញនេះគឺជាព្រះយេហូវ៉ា លេវីវិន័យ ១៨:៣-៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន