ដើម្បីរស់នៅលោកិយនេះ មនុស្សតែងតែត្រូវការវិញ្ញាបនប័ត្រ ឬប័ណ្ណអ្វីមួយ
ដូចគ្នាដែរ ដើម្បីទៅស្ថានសួគ៌ យើងត្រូវមានសញ្ជាតិស្ថានសួគ៌
ហើយនៅក្នុងព្រះគម្ពីរបានប្រាប់ថា គុណសម្បត្តិដែលអាចចូលទៅស្ថានសួគ៌បាននោះ
គឺជាបុណ្យរំលងសញ្ញាថ្មី។
ដូចជាយើងជឿលើពិភពដែលមើលឃើញ
នោះយើងក៏ត្រូវតែជឿលើពិភពស្ថានសួគ៌ដែលមើលមិនឃើញដែរ។
មិនធ្លាប់មានភ្លៀងធ្លាក់ម្ដងសោះ ក៏ណូអេបានជឿលើព្រះបន្ទូលរបស់ព្រះ
ដែលទ្រង់ថា ជំនុំជំរះលោកិយដោយភ្លៀង ហើយសូម្បីតែនៅក្នុងការធ្វើទុក្ខបៀតបៀន
ក៏ពួកបរិសុទ្ធព្រះវិហារដើម មិនបានបាត់បង់ក្តីសង្ឃឹមចំពោះស្ថានសួគ៌សោះ។
នៅជំនាន់នេះ ពេលយើងជឿលើព្រះវរបិតាអាន់សាំងហុង និងព្រះមាតា
ដែលបានយាងមកជាព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី
ហើយរក្សាបុណ្យរំលងសញ្ញាថ្មី ដែលទ្រង់ប្រាប់ឲ្យរក្សា
នោះអាចទទួលសញ្ជាតិស្ថានសួគ៌ តាមរយៈបុណ្យរំលងសញ្ញាថ្មី
ដូចជាសាវកប៉ុលដែរ។
“រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម
ជាសំគាល់ពីការដែលមើលមិនឃើញ ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណ
ដោយព្រោះគេមានសេចក្តីជំនឿនោះឯង… បើឥតមានសេចក្ដីជំនឿ
នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ” ហេព្រើរ ១១:១-៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន