ព្រះអាន់សាំងហុង ដែលជាព្រះយេស៊ូវលើកទី២ អនុញ្ញាតឱ្យយើងស្គាល់ថា ព្រះគម្ពីរ គឺជាសៀវភៅដែលធ្វើបន្ទាល់អំពីព្រះ។
«ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ» មថ ៦:៩
ព្រះយេស៊ូវបានបង្រៀនថា យើងមានព្រះវរបិតា។
សាវកប៉ុលបានបង្រៀនយើងពីវត្តមានរបស់ព្រះមាតា។
«តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា» កាឡ ៤:២៦
សូម្បីតែតាមរយៈគោលការណ៍ធម្មជាតិ ក៏យើងអាចស្គាល់ពីវត្តមានរបស់ព្រះមាតាដែរ។
ផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត និងមានក្លិនក្រអូប ដើមឈើបៃតងដែលឈរសន្ធឹងទៅផ្ទៃមេឃ តោ ជាស្តេចនៅទីវាល ឥន្ទ្រី ជាស្តេចនៅលើអាកាស ត្រីត្រូពិច ដែលបង្ហាញសម្រស់នៅក្នុងសមុទ្រ និងទារកដ៏គួរឱ្យស្រលាញ់ ទាំងអស់បានទទួលជីវិតតាមរយៈម្តាយពួកគេ។
អញ្ចឹង តើអ្នកណាផ្តល់ជីវិតខាងវិញ្ញាណដល់យើង?
ដូចដែលភាវរស់ទាំងអស់បានទទួលជីវិតពីម្តាយពួកគេ នោះជីវិតខាងវិញ្ញាណ ក៏បានផ្តល់តាមរយៈព្រះមាតាមកដែរ។
«ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថាអញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ» វវ ២២:១៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន