នៅឆ្នាំ២០២៣ វគ្គសិក្សាភាសាកូរ៉េរបស់ASEZ WAO បានចាប់ផ្តើមជាមួយស្ថានទូតអ៊ូសបេគីស្ថាន ប្រចាំនៅកូរ៉េ។
វគ្គសិក្សាភាសាកូរ៉េ មានរយៈពេលប្រហែល៦ខែ ក្នុងអំឡុងពេលដែលអ្នកការទូត រួមទាំងបេសកជនអគ្គនាយករង របស់ស្ថានទូត បានចំណាយពេលវេលាក្នុងការសិក្សា ហាន់ហ្គឺល (អក្ខរក្រមកូរ៉េ) និងយល់ដឹងពីវប្បធម៌កូរ៉េ ជាមួយសកម្មជន ASEZ WAO។
នៅថ្ងៃទី១៧ ខែធ្នូ ពិធីបញ្ចប់សម្រាប់ "កម្មវិធីបញ្ចប់វគ្គសិក្សាភាសាកូរ៉េ ASEZ WAO ជាមួយស្ថានទូតអ៊ូសបេគីស្ថាន" បានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
នៅថ្ងៃបញ្ចប់ការសិក្សា អ្នកការទូតស្ថានទូត បានសម្តែងការអរគុណចំពោះ ASEZ WAO ជាភាសាកូរ៉េ និងអានអក្សរជាភាសាកូរ៉េ បង្ហាញពីជំនាញកូរ៉េ។
បន្ទាប់ពីបញ្ចប់កម្មវិធីវគ្គ១ និងវគ្គ២ មានកម្មវិធីបទពិសោធន៍វប្បធម៌ ដែលអ្នកចូលរួមបានរីករាយនឹងពេលវេលាដ៏មានអត្ថន័យ ដោយលេងល្បែងប្រពៃណីកូរ៉េ ដូចជា ជេហ្គីចាហ្គី (ទាត់សីកូរ៉េ) ទូហូ (ល្បែងបោះព្រួញ) និងការធ្វើដាល់ហ្គោណា (ស្ករគ្រាប់កូរ៉េ)។
ជាការឆ្លើយតប បុគ្គលិកស្ថានទូតបានបម្រើអាហារប្រពៃណីអ៊ូសបេគីស្ថាន ដល់សមាជិក ASEZ WAO ដែលកាន់តែមានអត្ថន័យ ក្នុងការបទពិសោធន៍វប្បធម៌ រវាងប្រទេសទាំងពីរ។
នៅឆ្នាំ២០២៤ ASEZ WAO នឹងបន្តចែកចាយភាសាកូរ៉េ និងវប្បធម៌កូរ៉េ ដោយនាំមុខក្នុងសកម្មភាពសម្រាប់មនុស្សជាតិ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន