បើព្រោះការល្អ នោះនឹងច្រូតបានការល្អ ហើយបើព្រោះការអាក្រក់ នោះនឹងច្រូតបានការអាក្រក់។
យើងត្រូវតែចងចាំពីប្រវត្តិសាស្ត្រជនជាតិអ៊ីស្រាអែល ដែលបានត្អូញត្អែរនៅទីរហោស្ថានអស់៤០ឆ្នាំត្រូវបានបំផ្លាញ, ហើយក្មេងប្រុសដាវីឌ, សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានទទួលពរធំពីព្រះ ដោយថ្វាយសេចក្តីអំណរ តាមរយៈពាក្យសម្តីនៃសេចក្តីជំនឿ ដែលពោរពេញដោយព្រះគុណ។
តាមសេចក្តីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា សមាជិកពួកជំនុំនៃព្រះ តែងតែផ្តល់ការលួងលោម និងការគាំទ្រ តាមរយៈទង្វើល្អ និងពាក្យសម្ដីដ៏ស្រស់ស្អាត ទាំងនៅផ្ទះ នៅព្រះវិហារ និងនៅក្នុងសង្គម។
សព្វថ្ងៃនេះ ពួកគាត់បាននាំមុខយ៉ាងក្លៀវក្លា ក្នុងការចែកចាយដំណឹងដ៏រីករាយនៃសេចក្ដីសង្គ្រោះរបស់ព្រះ ជាមួយអ្នកដែលនឿយហត់ក្នុងជីវិតដ៏លំបាក ដោយប្រកាសថា "មាននគរស្ថានសួគ៌ ដែលគ្មានសេចក្តីស្លាប់ ឬទុក្ខលំបាក ឬការឈឺចាប់"។
"ធម្មតាមនុស្សល្អ តែងបញ្ចេញសេចក្ដីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចេញសេចក្ដីអាក្រក់អំពីកំណប់អាក្រក់របស់គេដែរ ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវទោស ក៏ដោយសារតែពាក្យសំដីនោះដែរ"
ម៉ាថាយ ១២:៣៥-៣៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន