ដូចជាព្រះបានប្រើដំបងរបស់អ្នកគង្វាល ដើម្បីញែកសមុទ្រក្រហម និងបង្កើតប្រភពទឹកដែលហូរចេញពីថ្មដា ដូច្នេះ របស់អ្វីដែលនៅក្នុងព្រះហស្ដរបស់ព្រះ តែងតែបញ្ចេញអំណាចដ៏អស្ចារ្យ។
សព្វថ្ងៃនេះ ពួកជំនុំនៃព្រះ ដែលបានទទួលបេសកកម្មផ្សព្វផ្សាយដំណឹងល្អនៅសាម៉ារី និងរហូតដល់ចុងផែនដីបំផុត កំពុងសម្រេចដំណឹងល្អទូទាំងពិភពលោក តាមរយៈអំណាចរបស់ព្រះ មិនមែនដោយការខំប្រឹងផ្ទាល់ខ្លួននោះទេ។
ដូចជាសាំសុន ដែលបានយកឈ្នះពួកភីលីស្ទីន១ពាន់នាក់ ឆ្អឹមថ្គាមរបស់សត្វលា ដូចជាក្មេងប្រុសដាវីឌ ដែលច្បាំងនឹងកូលីយ៉ាត ដែលមានមាឌធំសម្បើម ហើយដូចជាពេត្រុស យ៉ូហាន និងយ៉ាកុប ដែលជាអ្នកនេសាទ នោះនៅជំនាន់នេះ អស់អ្នកដែលជឿលើព្រះអាន់សាំងហុង និងព្រះមាតា ហើយមានក្តីសង្ឃឹមចំពោះនគរស្ថានសួគ៌ កំពុងបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ។
ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច និងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឱ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឱ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស … ប្រយោជន៍កុំឱ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ កូរិនថូសទី១ ១:២៦-២៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន