បុណ្យផលដំបូង ជាបុណ្យនៃជំនាន់សញ្ញាចាស់ ដែលបានរក្សា
ដោយគ្រវីថ្វាយកណ្ដាប់ដែលជាផលដំបូង នៅថ្ងៃក្រោយថ្ងៃឈប់សម្រាក។
នៅជំនាន់សញ្ញាថ្មី បុណ្យនេះបានផ្លាស់ប្តូរជាបុណ្យមានព្រះជន្មរស់ឡើងវិញ
ដែលរំឭកពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ
ជាផលដំបូងពីពួកអ្នកដែលបានដេកលក់។
ពួកសិស្សរបស់ព្រះយស៊ូវនៅព្រះវិហារដើម បានរន្ធត់ និងសោកសង្រេងជាខ្លាំង
ក្រោយពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង
ប៉ុន្តែតាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ
ពួកគេក៏មានសេចក្តីជំនឿ និងកម្លាំងនៃព្រះវិញ្ញាណបរិសុទ្ធ
ហើយបានដាំក្ដីសង្ឃឹមដ៏រស់នៃការរស់ឡើងវិញ ដល់មនុស្សជាតិទាំងអស់។
អ្នកមានជំនឿអាចញញឹម ទោះស្ថិតក្នុងជីវិតពិបាកក៏ដោយ
នោះក៏ព្រោះតែការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ
បានក្លាយជាក្តីសង្ឃឹមនៃសេចក្តីសង្គ្រោះ ដល់មនុស្សជាតិ
ដែលត្រូវជាប់ច្រវាក់នៃសេចក្តីស្លាប់ ហើយក៏បានប្រាកដក្នុងខ្លួនថា
ពួកគេនឹងបានផ្លាស់ប្រែទៅជារូបភាពទេវតា ហើយទៅស្ថានសួគ៌។
នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ … ១ករ ១៥:៥១-៥២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន