ព្រះគម្ពីរបានមានទំនាយថា នៅពេលដែលមនុស្សជាតិបានលាងជម្រះអំពើបាបអតីតកាល និងនិស្ស័យនៃអំពើបាប តាមរយៈបុណ្យជ្រមុជទឹក ហើយកើតជាថ្មី តាមរយៈទង្វើសុចរិត នោះពួកគេនឹងក្លាយជាសំពត់ទេសយ៉ាងម៉ដ្តដ៏ស្រស់ស្អាតរបស់ព្រះមាតាស្ថានសួគ៌ ដែលជាប្រពន្ធថ្មោងថ្មី ហើយនឹងទទួលសិរីល្អដ៏អស់កល្ប ក្នុងនាមជាសង្ឃហ្លួងនៅនគរស្ថានសួគ៌។
ដើម្បីក្លាយជាសង្ឃហ្លួងស្ថានសួគ៌ នោះត្រូវតែទទួលសេចក្តីបង្រៀនរបស់ព្រះតាមរយៈព្រះគម្ពីរ។ សមាជិកពួកជំនុំនៃព្រះ មិនត្រឹមតែរក្សាថ្ងៃឈប់សម្រាក និងបុណ្យរំលងប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លាក់សេចក្ដីបង្រៀនរបស់ព្រះអាន់សាំងហុង ដែលមានបន្ទូលថា "ចូររួបរួមគ្នា ចូរស្រលាញ់គ្នា ហើយប្រដាប់ខ្លួនជាមនុស្សថ្មី" និងអនុវត្តដោយបង្ហាញសិរីល្អរបស់ព្រះដល់ពិភពលោកទាំងមូល តាមរយៈទង្វើល្អ។
ចូរឱ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឱ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ត ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ត នោះជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ វិវរណៈ ១៩:៧-៨
ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នា មិនលើសពីសេចក្តីសុចរិតនៃពួកអាចារ្យ និងពួកផារិស៊ីទេ នោះអ្នករាល់គ្នានឹងចូល ទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ម៉ាថាយ ៥:២០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន