បន្ទាប់ពីកិច្ចប្រជុំកាលពីឆ្នាំមុន ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានប៉េរូ នោះអនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អេដហ្គា ម៉ាទីន រ៉ូមេរ៉ូ ឡា ពឺនតេ បានធ្វើកិច្ចប្រជុំពិសេសមួយ ជាមួយ ASEZ WAO ដែលជាក្រុមស្ម័គ្រចិត្តនៃយុវជនអ្នកធ្វើការ មកពីពួកជំនុំនៃព្រះ។
នៅក្នុង "កិច្ចប្រជុំ ASEZ WAO ជាមួយអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានប៉េរូ" ដែលធ្វើឡើងនៅពួកជំនុំនៃព្រះ ម៉ាផូ សេអ៊ូល អនុរដ្ឋមន្ត្រី រ៉ូមេរ៉ូ បានចូលរួមពិភាក្សាជាមួយសមាជិក ASEZ WAO ក្រោមប្រធានបទ "ជំហានមួយឆ្ពោះទៅកាន់សមុទ្រខៀវ (One Step Toward Blue Ocean)" ដោះស្រាយការផ្លាស់ប្តូរចាំបាច់ សម្រាប់ការការពារបរិស្ថាន។
ក្នុងអំឡុងពេលនៃវគ្គសំណួរ-ចម្លើយ គាត់បានលើកទឹកចិត្តសមាជិក ដោយនិយាយថា "យុវជន ត្រូវតែនាំមុខក្នុងការអភិរក្ស និងការផ្លាស់ប្តូរបរិស្ថាន ដោយលើកទឹកចិត្តឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ។ ចិត្តឆេះឆួលដ៏ក្លៀវក្លា និងការតាំងចិត្តរបស់អ្នករាល់គ្នា ជាគម្រូដ៏អស្ចារ្យក្នុងរឿងនេះ"។
ដោយបន្ថែមហត្ថលេខាគាំទ្រ គាត់ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ពួកគាត់ ដោយលើកឡើងថា "តាមរយៈការខិតខំរបស់ ASEZ WAO ខ្ញុំជឿជាក់យ៉ាងមុតមាំថា មនុស្សជាតិទាំងអស់ នឹងអាចរស់នៅក្នុងបរិយាកាសដ៏មានផាសុកភាព"។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន